Connect with us

នយោបាយ

កូនស្រីលោក​ កឹម សុខា ៖ ក្រុមលោក ​សម រង្ស៊ី ​ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ ទើបឈានដល់ការ​ចែកផ្លូវគ្នាជាស្ថាពរ​​

បានផុស

នៅ

សម្ព័ន្ធភាពរវាងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលគេតែងនិយាយ “សម រង្ស៊ី កឹមសុខា ជាមនុស្សតែមួយ” នោះ បានឈានដល់ផ្លូវបំបែកហើយ។ នេះបើយោងតាមការអះអាង របស់លោក កឹម សុខា នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ​មិថុនាកន្លងទៅថ្មីៗនេះ។ ប៉ុន្តែបើផ្អែកទៅ​តាមទស្សនៈ ក៏ដូចជាការលើកឡើង របស់កូន​ស្រី​លោក កឹម សុខា ថា សម្ព័ន្ធភាពនេះ​បែកបាក់ជាស្ថាពរ ដោយសារតែក្រុម​លោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ និងមើលងាយអ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា កឹម មនោវិទ្យា ដែលគេស្គាល់ថា ជាកូនស្រី​របស់លោក កឹម សុខា បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមសម រង្សី៖ លោកអ្នកខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថា ខ្លួនជាអ្នកបោះ​បង់ វាយប្រហា ព្យាយាមកំចាត់ និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី។ យើងហ៊ានរិះគន់លោកអ្នកជាចំហរ យើង​ហ៊ានបង្ហាញកំហុសលោកអ្នក យើងមាន​សច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការ​​ដែល​លោកអ្នក​គ្មានសច្ចភាពនេះ​ហើយ ដែល​​ធ្វើអោយ​​យើង​ចែកផ្លូវគ្នាជាស្ថាពរ»។

បើតាមលោក មុត ចន្ថា ដែល​ជាមនុស្ស​ជំនិតរបស់លោក កឹម សុខា អះអាងថា លោក សម រង្ស៉ី ​ក្បត់សម្ព័ន្ធភាពនយោបាយ និងដៃគូនយោបាយជាមួយ​​លោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពី​ការចាប់ខ្លួនលោក កឹម សុខា នាយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧មកម្លេះ ដែលទង្វើ​នេះ មាន​ ១៥​ចំណុច​រួមមាន៖ ​

ទី១, លោក សម រង្ស៉ី បានប្រមាថលោក កឹម សុខា ថា ជាប់គុកសប្បនិម្មិត្ត ជាប់គុកក្លែងក្លាយ ជាប់គុកឥតប្រយោជន៍។ ទី២, ​ជាន់ឈ្លីប្រមាថលោក កឹម សុខា ដោយយកសេរីភាពទៅធ្វើជាល្បែងភ្នាល់លេងសើច​។ ​ទី៣, ​បង្កើតចលនាសង្រ្គោះជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រកាសចាត់ទុកជា “ចលនាឧទ្ទាមក្រៅច្បាប់​” ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ​ទី៤, ​ដណ្តើមអំណាចចូលកាន់កាប់គណៈកម្មការចំពោះកិច្ច របស់អតតីគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។​ ទី៥, លោក សម រង្ស៉ី ​បង្កើតក្រុមឆ្កែញីកាច និងក្រុមលាបពណ៌ ឬហៅថា “ក្រុមថ្នាំលាប U90” ដើម្បីវាយប្រហារ ប្រមាថ ចោទ និងលាបពណ៌លោក កឹម សុខា។​

ទី៦,​ ​បានដឹកនាំធ្វើបក្សប្រហារ ដោយរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងច្បាប់ ស្តីពី គណបក្សនយោបាយ។ ​ទី៧, ​រៀបចំផែនការ ៩ វិច្ឆិកា ២០១៩ ​ដោយមានចេតនាភ្ជាប់ផែនការខុសច្បាប់នេះ ជាមួយលោក កឹម សុខា។ ​ទី៨, ​ប្រកាសផែនការវិលត្រឡប់លើកទី ២ និងរៀបចំផែនការស៊ីនំបញ្ចុកនៅមូលដ្ឋាន ហើយនៅពេលជាមួយគ្នា បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែរកាណុងកាំភ្លើងប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែសីហា ឆ្នាំ ២០២០។​ ទី៩, ​បង្កើតពាក្យស្លោក “សម រង្ស៉ី-កឹម សុខា គឺជាមនុស្សតែមួយ” ដោយអត្តនោមតិ ក្នុងចេតនាភ្ជាប់លោក កឹម សុខា ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួន​។

​ទី១០, ​ប្រមាថ​អង្គព្រះមហាក្សត្រ។ ទី១១, ​បន្តលាបពណ៌ និងប្រមាថ​សម្តេច ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីអូស​លោក កឹម សុខា ឲ្យធ្លាក់ចូលក្នុងជម្លោះដោយអសីលធម៌ និងអគុណធម៌របស់ខ្លួន​។ ទី១២, ​ដឹកនាំបញ្ជាបក្សភ្លើងទៀនដោយផ្ទាល់ និងប្រយោល រួមទាំងឃោសនា និងកៀរគរថវិកាជួយទ្រទ្រង់ដល់ប្រតិបត្តិការ​។​ ទី១៣, ​ក្រោយការបោះឆ្នោតឃុំ-សង្កាត់រួច​ មើលឃើញលទ្ធផល​ បានវាយប្រហារលោក កឹម សុខា​។ ទី១៤, ប្រព្រឹត្តិទង្វើអសីលធម៌ និងអំពើក្បត់ទាំងភ្នែកស្រស់ ខណ​ដែល​លោក កឹម សុខា ​មិនទៅបោះឆ្នោត​ឲ្យបក្សភ្លើងទៀន ​ដើម្បីបញ្ចៀសការចោទប្រកាន់​​៕

អត្ថបទ៖ កោះកែវ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម