Connect with us

នយោបាយ

ទណ្ឌិត សេង ធារី ត្រូវផ្ទេរពីពន្ធនាគារភ្នំពេញទៅកាន់ពន្ធនាគារខេត្តព្រះវិហារ

បានផុស

នៅ

​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​ឱ្យ​ទណ្ឌិត សេង ធា​រី បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ព្រឹក​ថ្ងៃទី ​១៨ ខែមិថុនា នេះ​ថា ទណ្ឌិត សេង ធារី ត្រូវបានបញ្ជូនចេញពីពន្ធនាគារនៅរាជធានីភ្នំពេញ ដើម្បីទៅដាក់នៅពន្ធនាគារខេត្តព្រះវិហារហើយ កាលពីថ្ងៃទី ១៥ ខែមិថុនា។ បើតាម​លោក ជូ​ង ជូ​ងី លោក​មិន​បានដឹង​អំពី​មូលហេតុ នៃ​ការបញ្ជូន​ទៅកាន់​ពន្ធនាគា​រ​ខេត្តព្រះវិហារ​នោះទេ លោក​បាន​ស្វែងរក​ជួប ដើម្បី​សួរ​ពី​បញ្ហា​នេះដែរ ប៉ុន្តែ​ត្រូវបាន​បញ្ជូនទៅ​ផុត​ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទណ្ឌិត សេង ធា​រី ត្រូវបាន​សមត្ថកិច្ច​ចាប់ ខ្លួន​កាលពី​ថ្ងៃទី ​១៤ ខែមិថុនា បញ្ជូនទៅ​ពន្ធនាគារ​ភ្លាមៗ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ​៦ ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ញុះញង់ ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ជាមួយ​មេខ្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី រួមទាំង​បក្ខពួក​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះអាងថា កញ្ញា សេង ច័ន្ទ​ធា​រី និង​សកម្មជន​ផ្សេងទៀត​ចំនួន​ ៤២ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់ និង​រួមគំនិត​ក្បត់ តាម​បញ្ញត្តិ​មាត្រា​៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការដឹកនាំ ការគាំទ្រ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលជា​ផែនការ​ខុសច្បាប់ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដោយ​ហិង្សា ក្រោមរូបភាព​នៃ​ការវិលត្រឡប់​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។​

​លោក​អះអាងថា ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ បាន​ប្រើ​ពេលវេលា​អស់​រយៈពេល​ជិត​ ៣ ឆ្នាំ ដើម្បី​ធ្វើការ​អង្កេតស្រាវជ្រាវ ប្រមូល​ភស្តុតាង​ផង និង​បើកសវនាការ​សួរដេញដោល​ផង​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម