នយោបាយ
លោក នុត សវនា៖ បុគ្គល សេង ធារី អាច«បង្កការរំខាន» និង«បង្កអសន្តិសុខ»បើទុកឃុំឃាំងនៅភ្នំពេញ
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានអះអាងប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃសៅរ៍នេះថា ការសម្រេចផ្ទេរកញ្ញា សេង ធារី ពីការឃុំឃាំងនៅពន្ធនាគារព្រៃស ទៅឃុំឃាំងនៅក្នុងពន្ធនាគារ ខេត្តព្រះវិហារវិញ គឺដើម្បីជៀសវាងការបង្កការរំខាន និងបង្កអសន្តិសុខផ្សេងៗនៅក្នុងពន្ធនាគារ និងនៅខាងមុខពន្ធនាគារ។ ការអះអាងនេះ ជាការឆ្លើយតបទៅនឹងការរិះគន់នានាដែលថា ការផ្ទេរទណ្ឌិតនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។

លោក នុត សវនា បានទាត់ចោលការរិះគន់បែបនេះ ដោយលោកគូសបញ្ជាក់ថា គ្មានរឿងនយោបាយស្អីនៅពីក្រោយឡើយ។ លោកបានគូសបញ្ជាក់ឲ្យ«កម្ពុជាថ្មី»ដឹងដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ដែរថា ការរចោទប្រកាន់រឿងហេតុផលនយោបាយអី គឺជាការចោទប្រកាន់ទាំងងងើល អាហ្នឹងក៏ខ្ញុំមិនអាចទទួលយកបានដែរ វាស្អីក៏នយោបាយៗ អារឿងសន្តិសុខ អារឿងការងារជំនាញ ការងារបច្ចេកទេសរបស់គេ អត់មានគិតទេ ងាកឡើងនយោបាយៗ អាហ្នឹង គាត់អ៊ីចឹង បានវាអញ្ចឹង។ ខ្ញុំមើលទៅ ប្រហែលមនុស្សមួយចំនួនដែលងប់ងុលនឹងរឿងនយោបាយហ្នឹង គួរតែប្តូរការគិត ប្តូរចរិតហ្នឹងចេញខ្លះ»។
កញ្ញា សេង ធារី ត្រូវបានបញ្ជូនចេញពីពន្ធនាគារនៅរាជធានីភ្នំពេញ ទៅដាក់ឃុំខ្លួននៅឯពន្ធនាគារខេត្តព្រះវិហារវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ ការប្តូរកន្លែងឃុំឃាំងនេះ ត្រូវបានសាធារណៈមតិមួយចំនួន ជាពិសេស ក្រុមអតីតបក្សប្រឆាំង បានរិះគន់ថា ធ្វើឡើងមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ប៉ុន្តែ លោក នុត សវនា បានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីធានាសន្តិសុខទាំងក្នុង និងខាងក្រៅបរិវេណពន្ធនាគារ។ លោកចង់សំដៅដល់ថា បើទុកឲ្យកញ្ញា សេង ធារី ឃុំនៅក្នុងពន្ធនាគារព្រៃស អាចបង្កការរំខាន និងអាចញុះញង់ឲ្យមានបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ដូចអ្វីដែលទណ្ឌិតម្នាក់នេះធ្លាប់ធ្វើកន្លងមក មុនការកាត់ទោស។

ម្យ៉ាងវិញទៀត លោក នុត សវនា ក៏បារម្ភខ្លាំងដែរបញ្ហាអសន្តិសុខ និងសណ្តាប់ធ្នាប់នៅខាងមុខពន្ធនាគារ តាមរយៈការសម្រុកចូលទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី និងអាចមានការគៀងគរធ្វើបាតុកម្មទាមទារឲ្យដោះស្រាយ។ លោកថា ការធ្វើបាតុកម្មមិនស្របច្បាប់ ឬហិង្សាណាមួយ អាចធ្វើឲ្យអសន្តិសុខ និងសណ្តាប់ធ្នាប់ខាងមុខពន្ធនាគារ បង្កឲ្យមានរូបភាពមិនល្អផ្សេងៗមិនខានឡើយ។ ដូច្នេះហើយ អគ្គនាយកដ្ឋានពន្ធនាគារ មិនអាចបណ្តែតបណ្តោយទុកឲ្យមានបញ្ហាទាំងនេះកើតឡើងបានទេ។
កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយលោក សម រង្ស៊ី និងបក្ខពួកជាច្រើននាក់ផ្សេងទៀត៕
ដោយ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត