នយោបាយ
គណបក្សនយោបាយមួយចំនួន មិនចាប់អារម្មណ៍ការរួបរួម ឬចងសម្ព័ន្ធភាពគ្នាឡើយ
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ ២០២៣ខាងមុខ មានគណបក្សនយោបាយមួយចំនួន ដែលបង្កើតឡើងដោយអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញអំពីបំណងក្នុងរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាមួយគ្នា។ ក៏ប៉ុន្តែគណបក្សនយោបាយផ្សេងទៀត មិនចាប់អារម្មណ៍ចំពោះការរួបរួម ឬការចងសម្ព័ន្ធភាពគ្នានេះឡើយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គណបក្សនយោបាយមួយចំនួន មានបំណងរួបរួមគ្នា ឬចងសម្ព័ន្ធភាពនយោបាយជាមួយគ្នា គឺជាសិទ្ធិនយោបាយ ឬជាឆន្ទៈរបស់ពួកគេ។ ប៉ុន្តែលោក ចោទជាសំណួរ ថាតើការរួបរួម ឬចងសម្ព័ន្ធភាពនោះ អាចទៅរួចដែរឬទេ? ខណៈកន្លងមានគណបក្សនយោបាយមួយចំនួន មានបំណងរួបរួមដែរតែត្រូវបរាជ័យ។
លោក ពេជ្រ ស្រស់ បានឲ្យដឹងថា គណបក្សយុវជនកម្ពុជារបស់លោក មិនទាន់គិតទៅដល់ការរួបរួមជាមួយគណបក្សនយោបាយណាមួយនោះទេ ដោយបច្ចុប្បន្នគឺផ្ដោតទៅលើការពង្រឹងសមត្ថភាព លទ្ធភាពនៅក្នុងគណបក្សខ្លួនឯងសិន។ លោកថា «ចំពោះគណបក្សយុវជនកម្ពុជា យើងគិតមិនទាន់ដល់ក្នុងរួបរួមជាមួយក្រុមណាទេ ពីព្រោះយើងកំពុងតែពង្រឹងពង្រីកសមត្ថភាពការងាររបស់យើង និងកំពុងតែពង្រីកបណ្ដាញការងាររបស់យើងតាមមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ»។
លោក ម៉ម សូណង់ដូ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានលើកឡើងដែរថា ការរួបរួម ឬចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយនានា គឺជារឿងល្អ តែថាក្រោយពីការរួបរួមហើយ ថាតើត្រូវធ្វើអ្វីបន្តទៀត។ លោកមិនជឿថា គណបក្សនយោបាយទាំងនោះ អាចរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាមួយគ្នាបានឡើយ។
លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា «ប៉ុន្តែខ្ញុំមិនជឿថា នឹងមានជោគជ័យទេ ដោយសារតែគណបក្សនីមួយៗ ឧទាហរណ៍ដូចជា គណបក្សរបស់ខ្ញុំអ៊ីចឹង កាលណាខ្ញុំបង្កើតខ្ញុំមានទិសដៅច្បាស់លាស់ ហើយមានឆន្ទៈច្បាស់លាស់ ត្រូវធ្វើនេះមួយ ធ្វើឬក៏មិនធ្វើ ប៉ុន្តែប្រសិនបើជាយើងរួបរួមជាមួយគណបក្សទាំងអស់ វាមានឆន្ទៈខុសគ្នា វាមានទិសដៅខុសគ្នា»។
ពាក់ព័ន្ធនឹងការរួបរួមគ្នា ឬការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួននេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយគណបក្សប្រជាជនកម្ពុជា ក៏គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះដែរ។
លោកថា «ការរួបរួម ក៏ដូចជាការចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ គឺជាសិទ្ធិនយោ បាយរបស់ពួកគាត់ អត់មានបញ្ហាអីខុសច្បាប់ ឬច្បាប់ហាមឃាត់ទេ ក៏ប៉ុន្តែចំពោះជំហររបស់គណបក្សប្រជាជន គាំទ្រសិទ្ធិនយោបាយ របស់គណបក្សនយោបាយនានា ទីពីរ គឺគណបក្សប្រជាជនកម្ពុជា មិនមានការភ័យខ្លាចអីពីរឿងការចងសម្ព័ន្ធភាព ឬមួយក៏ការបញ្ចូលគ្នារវាងគណបក្សផ្សេងៗ ដែលធ្លាប់ចាញ់ឆ្នោតនោះទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល