នយោបាយ
លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ផ្លូវការ នឹងត្រូវប្រកាសតាមការគ្រោងទុក នាថ្ងៃទី ២៦ មិថុនា
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវប្រកាសតាមការគ្រោងទុក នៅថ្ងៃអាទិត្យទី ២៦ ខែមិថុនា ឆ្នាំ ២០២២នេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែមិថុនានេះថា គ.ជ.ប នឹងពិនិត្យសម្រេចទៅលើផលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នៅថ្ងៃទី ២៤ ខែមិថុនា។ ចំពោះលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវផ្សព្វផ្សាយតាមរយៈវិទ្យុ និងទូរទស្សន៍របស់រដ្ឋ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ តាមការគ្រោងទុក ហើយឯកសារជាសេចក្ដីសម្រេចអំពីលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវផ្សព្វផ្សាយនៅគេហទំព័ររបស់ គ.ជ.ប។

លោក សោម សូរីដា បានឲ្យដឹងបន្តថា ការបិទផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន មានបណ្ដឹងចំនួនតែ ៥០ ប៉ុណ្ណោះ ដែលប្ដឹងទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ហើយក៏ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ ដោយមិនមានការប្ដឹងមក គ.ជ.ប នោះទេ។
លោកថា «បន្ទាប់ពីបណ្ដឹងពាក់ព័ន្ធ ទៅនឹងលទ្ធផលបណ្ដោះអាសន្ន ដោះស្រាយចប់សព្វគ្រប់ គ.ជ.ប ត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ អំពីលទ្ធផលបណ្ដោះអាសន្ននេះចប់សព្វគ្រប់ គ.ជ.ប មិនប្រកាសលទ្ធផលបណ្ដោះអាសន្ននេះឡើងវិញទេ គឺប្រកាសលទ្ធផលផ្លូវការតែម្ដង មានន័យថា នៅពេលដែលទទួលបានសម្ភារៈ ឯកសារបោះឆ្នោត ពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ន ដែលគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បញ្ជូនមកឲ្យគ.ជ.ប….គ.ជ.ប ត្រួតពិនិត្យឡើងវិញ ហើយនឹងផ្ដល់សុពលភាពលទ្ធផលបណ្ដោះអាសន្ននេះ ទៅជាលទ្ធផលផ្លូវការតែម្ដង»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានធ្វើឡើងកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង យកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ