Connect with us

នយោបាយ

បញ្ជីបេក្ខជន នៃគណបក្សចំនួន ៩ ទទួលបានអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)​ បានបង្ហាញអំពីបញ្ជីបេក្ខជននៃគណបក្សនយោ​បាយចំនួន ៩ បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥។ ការបង្ហាញនេះ បន្ទាប់ពីគ.ជ.ប បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ រួចមក គ.ជ.ប បានឯកភាពលើខ្លឹមសារ ឯកសារទាំងអស់ខាងលើ ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប បានដាក់ជូន។

យោងតាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២នេះ មានដូចខាងក្រោម ៖

-ប្រជាពលរដ្ឋចេញទៅបោះឆ្នោតសរុបចំនួន ៧.៣៩៤.៤២៧នាក់ ស្មើនឹង ៨០,៣២%

-សន្លឹកឆ្នោតបានការសរុបចំនួន ៧.២៣៧.០៣៧សន្លឹក

-សន្លឹកឆ្នោតមិនបានការសរុបចំនួន ១៥៧.៣៩០សន្លឹក

-បញ្ជីបេក្ខជន នៃគណបក្សនយោបាយចំនួន ៩ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ក្នុងនោះមាន៖

១.បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ

២.បញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ

៣.បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ

៤.បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ

៥.បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ

៦.បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥ អាសនៈ

៧.បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣ អាសនៈ

៨.បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ

៩.បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ។

សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា គ.ជ.ប សម្រេចឲ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា ឆ្នាំ ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមរបស់ គ.ជ.ប៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក អ៊ុច បូររិទ្ធ ត្រូវបានជ្រើសជាអនុប្រធានទី១ ព្រឹទ្ធសភា ខណៈលោក ធន់ វឌ្ឍនា ជាអនុប្រធានទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អនុប្រធាន ICRC ៖ ភាពជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់កម្ពុជាសម្រាប់សកលលោក​

សន្តិសុខសង្គម២ ម៉ោង មុន

ឆក់ទូរស័ព្ទពីជនបរទេសមិនសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អូស្ត្រាលី សន្យាបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

UN៖ ក្នុង​១​ថ្ងៃ ស្ត្រីនិងកុមារី១៤០នាក់ត្រូវបានសម្លាប់ដោយគូស្នេហ៍ឬសាច់ញាតិ​នៅ​ឆ្នាំ២០២៣

Sokha Hotels

ព័ត៌មានពេញនិយម