នយោបាយ
គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាចំពោះមុខប្រជាជនថា នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ
គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ។ ការប្ដេជ្ញានេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ម្សិលមិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។
បើតាមគណបក្សប្រជាជនកម្ពុជា គ្រប់គណបក្សដែលបានចូលរួមបោះឆ្នោត មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខ្មែរជាង ៨០ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយ រីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសតាំងតំណាងដែលខ្លួនពេញចិត្ត ឲ្យបន្តដឹកនាំឃុំ សង្កាត់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ បន្តទៀត។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំដំណើរការប្រជាធិបតេយ្យជាទៀងទាត់នៅកម្ពុជា ជាពិសេសនៅថ្នាក់មូលដ្ឋានក្រោមពន្លឺនៃសន្តិភាព។
ជោគជ័យនេះក៏ទទួលបាន ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងសម្រេចបានសមិទ្ធផលថ្មីៗបន្តទៀតក្នុ ងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមជាមួយនេះកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ក៏កាន់តែត្រូវបានលើកកម្ពស់ឡើងនៅលើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាកំពុងទទួលតួនាទីជាប្រធានអាស៊ាន និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ខាងមុខ។
គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឧឡារិកថា «ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២នេះ»៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ