Connect with us

នយោបាយ

តុលាការ សម្រេចមិនឃុំខ្លួនលោក កឹម សុខា ទេ តែបានព្រមានមិនឲ្យលួចធ្វើសកម្មភាពនយោបាយទៀត

បានផុស

នៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ បានសម្រេចមិនឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិតាមការប្តឹងរបស់ព្រះរាជអាជ្ញាឡើយ គ្រាន់តែបានព្រមានមិនឲ្យលោក កឹម សុខា ពាក់ព័ន្ធនឹងសកម្មភាពនយោបាយណាមួយទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោក កឹម សុខា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ម៉េង សុភារី បាន​សរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖ «ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បានប្តឹងសុំឲ្យក្រុមប្រឹក្សាជុំនុំជម្រះធ្វើការឃុំខ្លួនឯកឧត្តម កឹមសុខា ដោយយោងលើរបាយការសមត្ថកិច្ចនគរបាលថា ឯកឧត្តម កឹមសុខា បានបំពានបំរាមតុលាការត្រង់ចំណុចហាមឃាត់ការធ្វើសកម្មភាពនយោបាយ»។ ប៉ុន្តែ លោកស្រី បានអះអាងថា រហូតដល់ម៉ោងនាទី ១៖ ៤០នាទីរសៀលនេះ គឺក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសេចក្តីសម្រេចថា សកម្មភាពដូចក្នុងរបាយការណ៍សមត្ថកិច្ច គឺជាសកម្មភាពនយោបាយ ប៉ុន្តែមិនឃុំខ្លួនទេ គឺធ្វើការព្រមាន និងច្រានចោលការប្តឹងសុំរបស់ព្រះរាជអាជ្ញា។

សូមបញ្ជាក់ថា លោក កឹម សុខា និងក្រុមមេធាវីកំពុងតតាំងរឿងក្តីក្តាំនៅតុលាការសាលាដំបូងរាជធានីភ្នំពេញក្នុងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។ លោក ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងប្តឹងថា បា​នធ្វើសកម្មភាពនយោបាយនេះ គឺបន្ទាប់ពីរូបលោក និងសហការី បានចុះតាមបណ្តាខេត្តជួបជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ និងបានទទួលជួបជាមួយអ្នកគាំទ្រនៅក្នុងផ្ទះរបស់លោកជាបន្តបន្ទាប់នាពេលកន្លងមកនេះ៕

ដោយ៖​វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម