Connect with us

នយោបាយ

តំណាងកម្ពុជានៅហ្សឺណែវថា តុលាការកម្ពុជាជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ គឺផ្អែកលើភស្តុតាងរឹងមាំ

បានផុស

នៅ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានបដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ របស់អ្នករាយការណ៍ពិសេសចំនួន៣ រូប ដោយសំអាងថា សេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសទាំងនោះ នាំឱ្យសាធារណជនយល់ច្រឡំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន សុខខឿន បានអះអាងថា ការចាត់ទុកសវនាការរបស់តុលាការកម្ពុជាធ្វើឡើងដោយ “ហេតុផលនយោបាយ” គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិតនោះទេ ពីព្រោះបុគ្គលដែលគាំទ្រគណបក្សកាន់អំណាច ក៏ត្រូវបានតុលាការមួយនេះ កាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។ ដូច្នេះ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

លោកថា ជាការគួរឱ្យសោកស្ដាយ ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មាន ដែលបានទទួល ឱ្យបានហ្មត់ចត់។ តាមការពិត ការកាត់ក្ដីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ “ព្រឹត្តិការណ៍ ៩/១១” របស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និងរៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រី ដែលកំពុងកាន់តំណែង។ សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស តែធាតុពិត គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលច្បាប់នេះ ត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។

លោក អាន សុខខឿន លើកឡើងទៀតថា ការអត្ថាធិប្បាយរបស់អ្នកជំនាញខាងលើ ធ្វើឡើងដោយជ្រើសរើសតែមួយជ្រុង ហើយហាក់ភ្លេចថា អតីតសហការីរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបំពានយ៉ាងគឃ្លើន និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត។  បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ៕

ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៨ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម