នយោបាយ
លោក ជូង ជូងី មេធាវីការពារក្តីលោក សុន ឆ័យ ដាក់ពាក្យស្នើសុំពន្យារពេលចូលបំភ្លឺនៅតុលាការ
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានយកលិខិតស្នើសុំពន្យារពេលចូលបំភ្លឺរបស់លោក សុន ឆ័យ ទៅដាក់នៅតុលាការ សាលាដំបូងរាជធានៅភ្នំពេញ ដោយសារកូនក្តីជាប់បំពេញភារកិច្ចនៅក្រៅប្រទេស នេះបើតាមការបញ្ជាក់ពីលោក ជូង ជូងី។
ការដាក់ពាក្យស្នើសុំពន្យាពេលចូលបំភ្លឺរបស់មេធាវីនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានកោះហៅលោក សុន ឆ័យ ឲ្យចូលបំភ្លឺលើបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។
លោក ជូង ជូងី អះអាងថា មូលហេតុនៃការស្នើសុំពន្យាពេលនេះ ដោយសារតែថ្ងៃនេះ ក៏ដូចជាថ្ងៃស្អែក លោក សុន ឆ័យ មិនមានវត្តមាននៅប្រទេសកម្ពុជាទេ គឺលោកកំពុងតែបំពេញភារកិច្ចនៅក្រៅប្រទេស។ ដូច្នេះលោក សុន ឆ័យ មិនអាចចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ។ លោកថា ការស្នើសុំនេះ គឺសុំទៅក្រោយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។
គួររលឹកថា លោក សុន ឆ័យ ដែលមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន កំពុងទទួលរងបណ្តឹងចំនួន២ គឺទី១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិក។
ទី២, បណ្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ។
លោក សុន ឆ័យ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់អូស្ត្រាលី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីលោកដឹងខ្លួនថា នឹងមានការប្តឹងរូបលោកទៅតុលាការ ហើយកាលពីថ្មីៗនេះ លោក សុន ឆ័យ បានអះអាងថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដើម្បីពិភាក្សាជាមួយមេធាវី ទាក់ទងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់ស្ថាប័ន គ.ជ.ប៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់