នយោបាយ
កោះហៅ សុន ឆ័យ ជាថ្មី ឲ្យចូលឆ្លើយបំភ្លឺបណ្តឹងគណបក្សប្រជាជន និង គ.ជ.ប នៅថ្ងៃទី១២ និង១៥ កក្កដា ខាងមុខ
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានមកដល់ភ្នំពេញហើយកាលពីម្សិលមិញ ហើយលោកក៏ត្រៀមខ្លួន ដើម្បីចូលបំភ្លឺលើបណ្តឹងគណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលខាងមុខ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោក សុន ឆ័យ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នេះ។
លោក សុន ឆ័យ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់អូស្ត្រាលី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីលោកដឹងខ្លួនថា នឹងមានការប្តឹងរូបលោកទៅតុលាការ។ លោក ជូង ជូងី បញ្ជាក់យ៉ាងនេះថា “បណ្តឹងរបស់ គ.ជ.ប តំណាងអយ្យការអមសាដំបូងរាជធានីភ្នំពេញកោះហៅគាត់ សុន ឆ័យ ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា វេលម៉ោង៩ព្រឹក និងបណ្តឹងរបស់លោក គី តិច ទទួលសិទ្ធិតំណាងពីសម្តេច សាយ ឈុំ គណបក្សប្រជាជន កោះហៅគាត់ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែកក្កដា វេលាម៉ោង៩ព្រឹក”។
បើតាមលោក ជូង ជូងី លោក សុន ឆ័យ បានមកដល់ភ្នំពេញវិញហើយ កាលពីថ្ងៃទី០៣ ខែកក្កដា ម្សិលមិញ ហើយលោក សុន ឆ័យ ត្រៀមខ្លួនរួចហើយ ដើម្បីចូលឆ្លើយបំភ្លឺការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់។
គួររលឹកថា លោក សុន ឆ័យ ដែលមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន កំពុងទទួលរងបណ្តឹងចំនួន២ គឺទី១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិក។
ទី២, បណ្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ។
តំណាងអយ្យការអមសាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកោះហៅលោក សុន ឆ័យ ឲ្យចូលបំភ្លឺម្តងរួចហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែដោយសារលោក សុន ឆ័យ មិនមានវត្តមាននៅប្រទេសកម្ពុជា មេធាវីការពារក្តីក៏បានស្នើសុំពន្យារពេលចូលបំភ្លឺនេះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ