នយោបាយ
ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះ «គណបក្សអនាគតជាតិ» របស់លោក ឃីម ឡាគី ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃហើយ។ នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ។

សេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ត្រូវបានលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
គួរបញ្ជាក់ថា គណបក្សអនាគតជាតិ ត្រូវបានស្នើសុំបង្កើតដោយលោក ឃីម ឡាគី ដោយបានដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ បន្ទាប់មកនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យបង្កើត។ ប៉ុន្តែលោក ឃីម ឡាគី បែរជាទៅចូលរួមជាមួយគណបក្សភ្លើងទៀនទៅវិញ។
លោក ឃីម ឡាគី គឺជាអតីតមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងចំណោមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ នៅពេលដែលតុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៧ ពីបទប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។ ប៉ុន្តែលោក ទទួលបានសម្បទាននយោបាយឡើងវិញហើយ តាមរយៈព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?