នយោបាយ
លោក សុន ឆ័យ ថា ការដឹកនាំធ្វើបាតុកម្មរបស់ថ្នាក់ដឹកនាំខ្លួនពីមុន មិនដែលបានផលប្រយោជន៍អីទេ
លោក សុន ឆ័យ ដែលមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀនមិនស្របច្បាប់បានអះអាងថា ការដឹកនាំធ្វើបាតុកម្មរបស់ថ្នាក់ដឹកនាំខ្លួនពីមុនមក (អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ) ដើម្បីទាមទារអ្វីមួយនោះ មិនដែលទទួលបានផលប្រយោជន៏អីទេ លោកថា មានតែការនិយាយគ្នា ពិភាក្សាគ្នាប៉ុណ្ណោះ។

លោក សុន ឆ័យ លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ដែលរួមគ្នាធ្វើដោយតំណាងគណបក្សនយោបាយចំនួន៥ រួមមាន គណបក្សភ្លើងទៀន, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម (អវត្តមាន) ដើម្បីបង្ហាញគោលបំណង និងផែនការនៃការតស៊ូមតិលើសំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។

លោក សុន ឆ័យ លើកឡើងថា ក្នុងនាមគណបក្ស លោកនឹងធ្វើការដោយសន្តិវិធី និងមានហេតុផលត្រឹមត្រូវ ដោយមិនចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចឥតប្រយោជន៍ ជេរប្រមាថ និងធ្វើបាតុកម្មនោះទេ។ លោកបញ្ជាក់យ៉ាងនេះថា “ខ្ញុំមិនយកគោលការណ៍ហ្នឹងមកទេ។ ខ្ញុំបានប្រកាសមុនគេហើយ តាំងពីគណបក្សភ្លើងទៀនត្រូវបានរៀបចំឡើងវិញ ខ្ញុំមិនឱ្យអនុវត្តរឿងធ្វើបាតុកម្មអីទេ លទ្ធផលមានតែការជជែកគ្នាទេ។ បាតុកម្មរាល់ដង របស់ថ្នាក់ដឹកនាំមុនមក មិនដែលបានផលប្រយោជន៍អីទេ មានតែជជែកគ្នាទេ បើមិនស្ដាប់ទេ ថ្ងៃណាមួយគង់តែនឹងទទួលយក”។

ជាបទពិសោធន៍លោក សុន ឆ័យ អះអាងថា នៅក្នុងជីវិតនយោបាយកន្លងទៅជាអ្នកតំណាងរាស្ត្រ លោកធ្លាប់បានតស៊ូរឿងផ្លូវជាតិលេខ៤ រហូតឈប់យកលុយ។ លោកថា ការពន្យល់ដោយហេតុផល យូរៗទៅអាចនឹងមានដំណោះស្រាយដែរ ពីព្រោះមតិសាធារណៈសំខាន់ណាស់ នៅក្នុងរបបប្រជាធិបតេយ្យ ថ្នាក់ដឹកនាំគោរពប្រជាប្រជារាស្ត្រ ប៉ុន្តែយើងនិយាយប៉ប៉ាច់ប៉ប៉ោច មិនតវ៉ាគ្មានហេតុផលអីទេ។
លោក សុន ឆ័យ បញ្ជាក់ដែរថា “គេក៏មានខួរក្បាលដែរ គេមានចំណេះដឹងដែរ បើតវ៉ាមិនសមហេតុផល សភាមិនតាមត្រឹមត្រូវហើយ គ.ជ.ប មិនតាមត្រឹមត្រូវហើយយើង។ ទៅយកគំនិតមិនបាច់ធ្វើអី ដេកផ្ទះ ចាំវាសនាធ្លាក់ពីលើមេឃមក យើងមិនអាចធ្វើបែបនេះទេ ការងារនយោបាយយើងត្រូវតែតស៊ូមតិ”។
ជាការកត់សំគាល់ ការលើកឡើងរបស់លោក សុន ឆ័យ ថ្វើបើលោកមិនបានបញ្ចេញចំឈ្មោះថ្នាក់នាំណាម្នាក់ក៏ដោយ ប៉ុន្តែគេអាចដឹងបានថា កន្លងមកមានតែទណ្ឌិត សម រង្ស៊ី និងគូកនរបស់គាត់តែប៉ុណ្ណោះ ដែលតែងតែដឹកនាំធ្វើបាតុកម្មជាញឹកញាប់ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត និងអ្វីមួយដែលលោកមិនពេញចិត្ត រហូតបានឈ្មោះជា “ដង្ខៅបាតុកម្ម” ទៀតផង ហើយកាលនោះ លោក សុន ឆ័យ គឺជាកូនចៅ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ទៀតផង។ រហូតមកដល់ពេលនេះ លោក សុន ឆ័យ ទើបដឹងខ្លួនថា ការដឹកនាំធ្វើបាតុកម្មរបស់ សម រង្ស៊ី ឥតន័យ អត់បានប្រយោជន៍។

ល្បិចសាច់កម្មរបស់ សម រង្ស៊ី នៅពេលនោះ គឺគ្រាន់តែជាការតថ្លៃអ្វីមួយប៉ុណ្ណោះ ហើយលទ្ធផលនៃការបោះឆ្នោត សម រង្ស៊ី តែងតែទទួលយកមិនដែលចោលម្តងណាទេ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត