នយោបាយ
លោក សួន សេរីរដ្ឋា៖ ការការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា
ប្រធានវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានមានប្រសាសន៍មកកាន់ “កម្ពុជាថ្មី” ថា សន្តិភាព គឺមិនមែនទទួលបានដោយងាយស្រួលឡើយ។ ដូច្នេះហើយ នៅក្នុងប្រទេសមួយដែលមានសន្តិភាព ប្រជាពលរដ្ឋគ្រប់រូប គួរគប្បីចូលរួមការពារសន្តិភាពទាំងអស់គ្នា មិនមែនចាំបាច់តែជាតួនាទីរបស់នរណាម្នាក់ឡើយ។

លោក សួន សេរីរដ្ឋា បានថ្លែងបែបនេះ ក្រោយពីប្រទេសផ្សេងៗក្នុងពិភពលោក មានប្រទេសខ្លះកំពុងជួប នូវវិបត្តិសង្គ្រាមរ៉ាំរៃ ដូចជាសង្គ្រាមនៅរស្ស៊ី និងអ៊ុយក្រែន ស្របពេលដែលកម្ពុជាមានសន្តិភាពពេញលេញ គ្មានសង្រ្គាម គ្មានជម្លោះ។ សន្តិភាពដែលកម្ពុជាមាននៅពេលនេះ គឺក្រោមការស្វែងរកដោយលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទោះបីជាប្រទេសមានសន្តិភាពយ៉ាងណាក៏ដោយ ក៏ត្រូវការឱ្យមានការរក្សាពីសំណាក់ជនរួមជាតិគ្រប់រូប មិនថាជាយុវជន ឬស្ថិតក្នុងវ័យណាឡើយ ពោល គឺគ្រប់កោសិកានៃធនធានមនុស្សគួរស្វែងយល់ឱ្យច្បាស់ពីប្រវត្តិនៃអតីតកាលសង្គ្រាមដែលកម្ពុជាធ្លាប់ឆ្លងកាត់ ហើយពង្រឹងខ្លួនឯងឱ្យក្លាយជាអ្នកការពារសន្តិភាពមួយរូប។ នេះបើតាមការអះអាងរបស់លោក សួន សេរីរដ្ឋា។

លោកអះអាងទៀតថា៖ “ការការពារសន្តិភាពជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រី។ ខ្ញុំអាចនិយាយបានថា ជាខ្មែរកើតមកលើមាតុភូមិខ្មែរ មានកំណើតភ្លាមគឺជាកោសិកា ការពារសន្តិភាពមួយ ចឹងយើងត្រូវបណ្តុះនូវវប្បធម៌ហ្នឹង។ ក្នុងនាមជាឳពុកម្តាយ ត្រូវនិយាយប្រាប់កូន ឱ្យយល់ពីប្រវត្តិនៃប្រទេសឆ្លងកាត់សង្រ្គាមមានភាពលំបាកវេទនាយ៉ាងម៉េច។ អ៊ីចឹងកាលណាកូនខ្មែរយល់ និងដឹងគុណសន្តិភាព យើងចាប់ផ្តើមមានភាពរឹងមាំក្នុងការការពារសន្តិភាពហើយ ”។
គួររំលឹកថា ក្រោមការដឹកនាំស្វែងរកសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មក គឺមានរយៈ ២៣ឆ្នាំហើយដែលកម្ពុជាមិនធ្លាប់មានសង្រ្គាម ឬជម្លោះធំដុំ ធ្ងន់ធ្ងរជាមួយប្រទេសណាឡើយ គឺកម្ពុជាស្គាល់តែសន្តិភាព និងភាពរីកចម្រើននៅក្នុងប្រទេស៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក