នយោបាយ
មន្ត្រី គ.ជ.ប កំពុងទំនាក់ទំនងជាមួយគណបក្សយុវជនកម្ពុជា ដើម្បីរៀបចំឲ្យមានជំនួបពិភាក្សា
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងទំនាក់ទំនងជាមួយគណបក្សយុវជនកម្ពុជា ដើម្បីរៀបចំឲ្យមានជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ គ.ជ.ប ជាមួយថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជា នាពេលខាងមុខ។
សូមជម្រាបថា គណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយប្រធាន គ.ជ.ប អំពីភាពមិនច្បាស់លាស់មួយចំនួន នៃកិច្ចការបោះឆ្នោតកន្លងទៅ ដើម្បីកែលម្អការបោះឆ្នោតនាថ្ងៃខាងមុខ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែកក្កដានេះថា បន្ទាប់ពីបានទទួលលិខិត របស់គណបក្សយុវជនកម្ពុជាហើយ គឺប្រធាន គ.ជ.ប បានណែនាំឲ្យមន្ត្រីជំនាញចាត់ ចែង រៀបចំជំនួបនេះហើយ។
លោកថា «ពាក់ព័ន្ធនឹងការស្នើសុំ របស់គណបក្សយុវជនកម្ពុជានេះ ឯកឧត្ដមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចារជូនឯកឧត្ដមអគ្គលេខាធិការ ទេព នីថា ដើម្បីមុខការ ហើយនៅក្នុងចំណាត់ការនេះ ឯកឧត្ដមអគ្គលេខាធិការ បានចាត់ឲ្យនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទំនាក់ទំនងជាមួយនឹងគណបក្សយុវជនកម្ពុជា ដើម្បីទីមួយស្នើសុំសមាសភាពខាងគណបក្សចូលពិភាក្សា ដើម្បីឲ្យយើងដឹងថា មាននរណាខ្លះចូលរួម និងងាយស្រួល ក្នុងការរៀបចំសមាសភាពដើម្បីជួប ទីពីរគឺទៅលើកម្មវត្ថុនៃការពិភាក្សា»។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់បន្ថែមថា ចំពោះពេលវេលានៃការជួបពិភាក្សារវាងថ្នាក់ដឹកនាំ គ.ជ.ប និងថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជា នឹងបញ្ជាក់នៅពេលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៃគ.ជ.ប បានទំនាក់ទំនងជាមួយគណបក្សយុវជនកម្ពុជារួចរាល់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីបន្ថែមថា គណបក្សរបស់លោក ដែលបានចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅ។ ដូច្នេះគណបក្សយុវជនកម្ពុជា មានគំនិតប្រមូលធាតុចូលមួយចំនួនពិភាក្សាជាមួយ គ.ជ.ប ដើម្បីកែលម្អការបោះឆ្នោតនាពេលខាងមុខឲ្យកាន់តែល្អប្រសើរ។
លោក ពេជ្រ ស្រស់ បានបន្ថែមថា «គណបក្សយុវជនកម្ពុជា យើងរកឃើញភាពមិនច្បាស់លាស់មួយចំនួន ដែលយើងចាត់ទុកថា ត្រូវតែជជែកជាមួយនឹងស្ថាបន គ.ជ.ប ក្នុងការកែលម្អឲ្យមានភាពល្អប្រសើរ ក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា អញ្ចឹងគណបក្សយុវជនកម្ពុជា យើងសម្រេចចិត្តដាក់លិខិតទៅ គ.ជ.ប ដើម្បីជួបសន្ទនាគ្នា»។
ជាមួយគ្នានេះ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អំពីមូលហេតុដែលគណបក្សរបស់លោក ស្នើ សុំជួបប្រធាន គ.ជ.ប តែមួយគណបក្ស។ លោក ពេជ្រ ស្រស់ បន្ថែមថា «សំណួរ សួថា ម៉េចបានយើងមិនធ្វើជាមួយគេ? មែនទែនទៅទស្សនៈគណបក្សនយោបាយទាំងអស់ គឺតែងតែខុសគ្នា ហើយការវាយតម្លៃ និងកំណត់អត្តសញ្ញាណនៃបញ្ហា គឺក៏ខុសគ្នាដែរ អញ្ចឹងគណបក្សយុវជនកម្ពុជា យើងវាយតម្លៃបែបផ្សេង កំណត់អត្តសញ្ញាណបញ្ហាបែបផ្សេង យើងអត់អាចទៅចូលជាមួយអ្នកដែលគេ មានគំនិតផ្សេងខុសពីយើងទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ