នយោបាយ
កម្ពុជា-អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអនុវត្តច្បាប់
ប្រទេសកម្ពុជា និងអាមេរិកបានប្តេជ្ញារួមគ្នា បន្តពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការងារសន្តិសុខ និងវិស័យអនុវត្តច្បាប់ ដើម្បីគាំទ្រដំណើរការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងអំពើភេរវកម្មជាដើម។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីរសៀលថ្ងៃទី ១២ កក្កដា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់សហរដ្ឋអាមេរិក មកលើដំណើរការអភិវឌ្ឍ ក៏ដូចជាដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅក្នុងរយៈពេលកន្លងមក ជាពិសេស គឺបេសកកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួមចំណែកជួយគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។
ទន្ទឹមនិងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអបអរសាទរចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារសន្តិសុខ និងលើវិស័យអនុវត្តច្បាប់ និងមានក្ដីសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាព ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។
ជាការឆ្លើយតប លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបង្ហាញការចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក ក៏ជាសហប្រធាននៃជំនួបកំពូលនៅពេលនោះ រួមទាំងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត ក៏បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ប្រកបដោយផ្លែផ្កា។
សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ថាកម្ពុជាស្វាគមន៍ជានិច្ចចំពោះការគាំទ្រពីបណ្ដាប្រទេសជាដៃគូ ប្រទេសជាមិត្ត រួមទាំងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបពិភាក្សានេះភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងបានធ្វើការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់ ក្នុងនោះរួមមាន៖ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការនេះ ថាមានសារៈសំខាន់ដែលត្រូវតែបន្តពង្រឹង និងពង្រីក ពិសេសលើអ្វីដែលបានអនុវត្តកន្លងមករវាងភាគីទាំងពីរ៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ