នយោបាយ
មន្រ្តីការទូតជាន់ខ្ពស់អាមេរិកថា ជោគជ័យរបស់កម្ពុជាជាប្រធានអាស៊ាន ក៏ជាជោគជ័យរបស់អាមេរិកដែរ
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានអបអរសាទរដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២២នេះ។ ក្នុងនោះ លោកបានគូសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជាជាប្រធានអាស៊ាននេះ ក៏ជាជោគជ័យរបស់អាមេរិកផងដែរ។ លោក Daniel J. Kritenbrink បានគូសបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ លោក Daniel J. Kritenbrink បានអះអាងថា ទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺស្ថិតនៅក្នុងគម្រោងទស្សនកិច្ចជាច្រើនរបស់មន្រ្តីជាន់ខ្ពស់អាមេរិកនៅក្នុងឆ្នាំនេះក្នុងការធ្វើការជាមួយភាគីកម្ពុជាម្តងទៀតក្នុងនាមប្រធានផ្លាស់វេនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ ជាមួយគ្នានេះ លោកបានប្រកាសទាំងរីករាយថា ជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ជាជោគជ័យរបស់អាមេរិកដែរ និងថា វា គឺជាផលប្រយោជន៍របស់អាមេរិកដែលកម្ពុជាទទួលបានជោគជ័យ។
លោក Daniel J. Kritenbrink មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដានេះ។ អំឡុងពេលនៅក្នុងប្រទេសកម្ពុជា លោកបានជួបជជែកពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាដើម។

នៅក្នុងជំនួបទ្វេភាគីកាលពីម្សិលមិញ លោក Daniel J. Kritenbrink និងលោក ប្រាក់ សុខុន បានពិភាក្សាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងផលប្រយោជន៍ និងកង្វល់រួម ព្រមទាំងពេញចិត្តលើការរីកលូតលាស់ឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្ម គិតចាប់តាំងពីដើមឆ្នាំនេះ ក្រោយជំងឺរាតត្បាតកូវីដ-១៩។ លោក ប្រាក់ សុខុន ក៏បានលើកឡើងថា លោកកំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក