នយោបាយ
កម្ពុជា និងអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអាងទន្លេ
កម្ពុជា និងអាមេរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអាងទន្លេដើម្បីការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និងដោយចីរភាព។

ការពង្រឹងកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្នុងជំនួបពិភាក្សាគ្នារវាងលោកបណ្ឌិត អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល និងលោកស្រីឧត្តមសេនីយ៍ Diana Holland គណៈប្រតិភូគណៈកម្មការទន្លេមីស៊ីស៊ីពី នៃសហរដ្ឋអាមេរិក ។

នៅក្នុងជំនួបនោះ លោករដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីផែនការលម្អិត និងអត្ថប្រយោជន៍នៃគម្រោងនាពេលអនាគតក្នុងការការពារអាងទន្លេមេគង្គ និងការគ្រប់គ្រងទឹកក្នុងអាងដើម្បីប្រើប្រាស់បានយូរឆ្នាំ និងសម្រាប់ជលផលនានា។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានមានប្រសាសន៍បន្ថែមអំពីសារៈសំខាន់នៃការប្រើប្រាស់វារីអគ្គិសនីនៅកម្ពុជា ដែលជួយដល់អាងទន្លេមគង្គផងដែរ។
ជាការឆ្លើយតប លោកស្រីឧត្តមសេនីយ៍ Diana Holland បានសម្ដែងនូវការកោតសរសើរចំពោះសកម្មភាពការងាររបស់កម្ពុជាដែលបានអនុវត្តក្រោម MoU រវាងគណៈកម្មការទន្លេទាំងពីរ កន្លងមកលើការគ្រប់គ្រងធនធានទឹក ជាពិសេសអាងទន្លេមគង្គនេះ បានយ៉ាងល្អប្រសើរ៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់