នយោបាយ
ក្រោយចេញពីបក្សខ្មែរស្រឡាញ់ជាតិ លោក ញ៉ែម អេន ត្រូវបានបក្សខ្មែររួបរួមជាតិ តែងតាំងជាបេសកជនពិសេស
លោក ញ៉ែម អេន អតីតអ្នកថតរូប នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស.២១) បានសម្រចចិត្តចូលរួម ជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញ៉ឹក ប៊ុនឆៃ ដោយទទួលបានតំណែង ជាបេសកជនពិសេសរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស។ នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ម្សិលមិញ។

លោក ញ៉ែម អេន បានថ្លែងប្រាប់កម្ពុជាថ្មីនាព្រឹកនេះថា ការសម្រេចចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ក្រោយពីចាកចេញពីគណបក្សខ្មែរស្រឡាញ់ជាតិនោះ ដោយសារតែលោកមើលឃើញគោលនយោបាយ ក៏ដូចជាភាពនឹងនររបស់ប្រធានគណបក្សនេះ។

លោក ញ៉ែម អេន បានបញ្ជាក់ថា «ខ្ញុំឃើញប្ញសគល់នយោបាយមិនខុសគ្នាទេ សំខាន់ផ្តោតទៅលើការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មិនយកខ្មែរណាជាសត្រូវ មានឯករាជ្យ មានសន្តិភាព និងអភិវឌ្ឍន៍។ ខ្ញុំចូលរួមនេះ ទីមួយ ខ្ញុំឃើញថា ឯកឧត្តម (ញឹក ប៊ុនឆៃ) ជាវរ:ជន និងជាបណ្ឌិតមួយរូប ដែលខ្ញុំគោរពគាត់ ទាក់ទងការតស៊ូ ទាក់ទងការលះបង់ពេលវេលា។ គណបក្សខ្មែររួបរួមជាតិ មានឯករាជ្យ មានសន្តិភាព និងយុត្តិធម៌ ដែលខ្ញុំអាចទទួលយកបាន»។
លោក ញ៉ែម អេន អះអាងទៀតថា គណបក្សណា ក៏មានគោលនយោបាយដែរ តែសំខាន់ថ្នាក់ដឹកនាំនឹងន អត់វាយប្រហារអ្នកដទៃ អត់ឆ្វេចឆ្វាច អត់ឆ្វេងស្ដាំ ហើយប្រសិនបើធ្វើនយោបាយ បម្រុងដុតផ្ទះគេដដែល កុំធ្វើល្អជាង។
សូមបញ្ជាក់ថា លោក ញ៉ែម អេន បានប្រកាសចាកចេញពីគណបក្សខ្មែរស្រឡាញ់ជាតិ តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ ដោយសារតែមានបញ្ហាមួយចំនួន។ លោក ញ៉ែម អេន ធ្លាប់មានតំណែងជាអភិបាលរងស្រុកអន្លង់វែង ហើយបានលាឈប់ទៅចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ, គណបក្សប្រជាជនកម្ពុជា, គណបក្សអំណាចខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សពលកររុងរឿង, គណបក្សខ្មែរស្រឡាញជាតិ និងចុងក្រោយនេះ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក