Connect with us

នយោបាយ

លោក ប្រាក់ សុខុន ប្តេជ្ញាជួបលោកស្រី អ៊ុងសាន ស៊ូជី ឲ្យបាន នៅពេលទៅភូមាម្តងទៀតក្នុងខែកញ្ញាខាងមុខ

បានផុស

នៅ

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងជាថ្មីថា លោកស្រី អ៊ុងសាន ស៊ូជី នៅតែជាតួអង្គដ៏សំខាន់សម្រាប់ការដោះស្រាយវិបត្តិនយោបាយ ការស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិនៅមីយ៉ាន់ម៉ា។ លោក នឹងទៅកាន់មីយ៉ាន់ម៉ាម្តងទៀតនៅក្នុងខែកញ្ញាខាងមុខ ហើយគ្រោងស្នើសុំជួបលោកស្រី អ៊ុងសាន ស៊ូជី ឲ្យខានតែបាន។ លោក ប្រាក់ សុខុន អះអាងបែបនេះនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេសិតពិសេសរបស់ប្រធានអាស៊ានបានប្រាប់ Channel News Asiaថា លោកកំពុងរៀបចំផែនការធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងសប្តាហ៍ទីពីរនៃខែកញ្ញា មុន ពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក អះអាងថា ដំណើរទៅកាន់មីយ៉ាន់ម៉ាលើកនេះ លោកនឹងស្នើជួបលោកស្រី អ៊ុងសាន ស៊ូជី ឱ្យខានតែបាន ហើយប្រើឥទ្ធិពលរបស់លោកស្រី ដើម្បីបញ្ចប់ វិបត្តិនយោបាយ និងអំពើហឹង្សានៅមីយ៉ាន់ម៉ា។ 

លោក ប្រាក់ សុខុន លើកឡើងដូច្នេះថា៖ «អ្វីដែលសំខាន់បំផុតដែលយើងនឹងសួរ ឬពិភាក្សាជាមួយលោក ស្រី អ៊ុងសាន ស៊ូជី គឺទស្សនៈរបស់លោកស្រីចំពោះអនាគតប្រទេសមីយ៉ាន់ម៉ា ថាតើលោកស្រីមើលឃើញច្រកចេញពីវិបត្តិដោយរបៀបណា? ហើយឥទ្ធិពលនយោបាយរបស់លោកស្រី អាចមានទម្ងន់លើដំណើរការនយោបាយ និងកិច្ចសន្ទនាបែបណាដែរ»។ 

លោកបន្តថា ចំណុចសំខាន់មួយទៀត គឺគោលការណ៍អហិង្សារបស់លោកស្រី អាចមានឥទ្ធិពលលើក្រុម ប្រដាប់អាវុធទាំងអស់នៅមីយ៉ាន់ម៉ាដែរឬទេ? ហើយដើម្បីបញ្ឈប់អំពើហិង្សាដោយរបៀបណា។ ដូច្នេះ លោកស្រី អ៊ុងសាន ស៊ូជី នៅតែត្រូវបានចាត់ទុកថា ជាតួអង្គដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងវិស័យនយោបាយ និងសម្រាប់សន្តិភាព និងការផ្សះផ្សារជាតិផងដែរ។

គួររំលឹកដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការចំនួន ២លើករួចមកហើយរបស់លោក ប្រាក់ សុខុន ត្រូវបានរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ាបដិសេធមិនឱ្យចូលជួបលោកស្រី អ៊ុងសាន ស៊ូជី ខណៈលោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារទីក្រុងណៃពិដោ។ លោក ប្រាក់ សុខុន និយាយថា នៅក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺលោក មីនអ៊ុង ឡាំង បានប្រាប់ថា ការជួបលោកស្រី អ៊ុងសាន ស៊ូជី នៅពេលនោះមិនទាន់អាចធ្វើទៅបានទេ ប៉ុន្តែវាអាចកើតឡើងនៅពេលក្រោយ ដោយហេតុថា លោកស្រីកំពុងបន្តជាប់ដំណើរការក្ដីនៅតុលាការពាក់ព័ន្ធលើបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត៕

ដោយ៖ ធឿន វ៉ាន់សុង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម