នយោបាយ
លោក សាយ សំអាល់៖ បក្សប្រជាជន ធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម
លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។ ការលើកឡើងនេះ គឺនៅក្នុងពិធីបើកកិច្ចផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជិត១ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ។

បើតាមលោក សាយ សំអាល់ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់ពេញដៃទាំងស្រុងនូវអំណាចនយោបាយ។ ស្ថានភាពដ៏កម្រនេះ បានផ្តល់អំណោយផលបំផុតសម្រាប់ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បើគិតពីឆ្នាំ១៩៩៣មក ធ្វើឱ្យសង្គមជាតិ បន្តរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងការធានា បាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ។
លោកថា គោលនយោបាយច្បាស់លាស់ ប្រាកដប្រជារបស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ គឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះរីកចម្រើនទៅមុខបន្ថែមទៀត ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។

លោក សាយ សំអាល់ អះអាងថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយ ចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជា ឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ និងសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ជាមួយនឹងកិត្យានុភាព កិត្តិយស រដ្ឋឯករាជ្យ អធិបតេយ្យ មួយនៅក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងអំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលធ្វើឱ្យគណបក្សទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ជាពិសេសអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ គ.ជ.ប ស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានចូលរួមសហការធ្វើឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង៕
ដោយ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ