Connect with us

នយោបាយ

ក្រោយខកខាន៣ឆ្នាំ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងមកជួបប្រជុំគ្នាដោយផ្ទាល់នៅកម្ពុជានៅចុងសប្តាហ៍នេះ

បានផុស

នៅ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅដោយផ្ទាល់ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ នេះ គឺជាការជួបប្រជុំគ្នាដោយផ្ទាល់របស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីខកខានជួបប្រជុំគ្នាដោយផ្ទាល់អស់រយៈពេល៣ឆ្នាំកន្លងទៅ ដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP កាលពីសប្តាហ៍មុន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥នេះ មិនមែនមានតែប្រតិភូនៅក្នុងអាស៊ាននោះទេ ពោល គឺមានប្រតិភូមកចូលរួមដោយផ្ទាល់រហូតដល់ទៅ៣៩ប្រទេសឯណោះ។ ក្នុងនោះ ២៧ប្រទេស ជាការមកចូលរួមទូទៅ និង១២ប្រទេសផ្សេងទៀត ជាភ្ញៀវរបស់ប្រធានអាស៊ាន។ ប៉ុន្តែ ភ្ញៀវទាំងនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មិនបានបញ្ជាក់ឲ្យដឹងថា មកពីប្រទេសណាមួយនោះឡើយ។

បើតាមលោកប្រមុខការទូតកម្ពុជា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ នឹងយកលើកបញ្ហាប្រ​ឈមចំពោះមុខនានា មកជជែកពិភាក្សាគ្នា និងកំណត់គោលជំហររបស់ប្រទេសអាស៊ានចំពោះបញ្ហានៅក្នុងតំបន់ ក៏ដូចជា ពិភពលោក។ ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងជជែកពិភាក្សាគ្នាដែរថា តើគួរធ្វើអ្វីខ្លះបន្ថែមទៀត ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់អាស៊ានដែលមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ព្រមទាំងរក្សានូវមុខមាត់នៅឆាកអន្តរជាតិ និងរក្សាទំនាក់ទំនងជាមួយដៃគូសន្ទនាផ្សេងៗ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម