នយោបាយ
តុលាការកំពូល សម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ
នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ តុលាការកំពូលបានសម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ដោយសម្អាងថា ការអនុញ្ញាតឱ្យនៅក្រៅឃុំអាចប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ នេះបើតាមការឲ្យដឹងពីលោក ជូង ជូងី ដែលជាមេធាវីការពារក្ដី។
បើតាមលោក ជូង ជូងី ការសម្រេចរបស់តុលាការកំពូលនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិ កូនក្ដីរបស់លោក ពីព្រោះលោក សៀម ភ្លុក មិនបានក្លែងឯកសារ ហើយក៏មិនបានដឹងថា ឯកសារដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងមកនោះ ជាឯកសារក្លែងនោះទេ។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បដិសេធ សំណើសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក សៀម ភ្លុក ម្តងហើយ ដោយលើកហេតុផលថា ដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការបន្តនីតិវិធី។
លោក សៀម ភ្លុក ត្រូវបានតុលាការចោទប្រកាន់ពីបទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគារព្រៃសភ្លាមៗនៅថ្ងៃដដែលនោះ។
ថ្មីៗនេះ លោក សៀម ភ្លុក បានសរសេរលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើសុំឲ្យទម្លាក់ចោលការចោទប្រកាន់លើរូបលោក ដោយបានលើកឡើងថា លោកមិនបានក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋទេ ហើយលោកក៏មិនមានចេតនាក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋនោះដែរ។ ក្នុងករណីមានការក្លែងបន្លំមែន គឺជាកំហុសដោយអចេតនា ខ្ជីខ្ជា មិនមែនជាចេតនាក្នុងការប្រព្រឹត្តបទល្មើសទេ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់