Connect with us

នយោបាយ

បក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវសមាជិកខ្លួនកុំឲ្យចេះជេរ ចេះលាបពណ៌គ្នា

បានផុស

នៅ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញមកអំពាវនាវដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនទាំងអស់ បន្តរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ដោយចៀសវាងនូវការប្រើភាសាអសុរោះ ជេរប្រមាថ ឬលាបពណ៌ណាមួយដែលមិនសមរម្យ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន បានចេញមកប្រើសម្តីអសុរោះ និងលាបពណ៌ចំពោះការចង់មានសម្ព័ន្ធភាពរបស់គណបក្សមួយចំនួនមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ចូលមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក គណបក្សនេះ បានសរសេរដោយ​ប្រើសុភាសិតថា៖«នៅពេលនរណាម្នាក់ជេរប្រ​មាថ មើលងាយ លាបពណ៌ ឬវាយតម្លៃលើយើងបែបណា វាមិនឆ្លុះបញ្ចាំងអត្តចរិតរបស់យើងទេ វាគ្រាន់តែឆ្លុះបញ្ចាំងអត្តចរិតអ្នកប្រមាថយើងប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលយើងប្រតិកម្មជាមួយកំហឹង ការជេរប្រមាថ ឬលាបពណ៌ តបទៅវិញ នោះយើងនឹងបង្ហាញថា អត្តចរិតរបស់យើងមិនខុសពីគេទេ»។ ទោះជាបែបនេះក្តី  គណបក្សប្រជាធិបតេយ្យ ក៏បានអះអាងថា មនុស្សម្នាក់ៗសុទ្ធតែមានសិទ្ធិបញ្ចេញមតិដែលធ្វើឡើងក្នុងភាសាថ្លៃថ្នូរ។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាអ្នកផ្តើមគំនិតចង់ឲ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាលរួបរួមគ្នាចងសម្ព័ន្ធភាពសម្រាប់ត្រៀមការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។ គណបក្សដែលមានបំណងចង់ចងសម្ព័ន្ធភាពជាមួយគ្នានេះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្ពុជានិយម។ ប៉ុន្តែ មិនទាន់ទាំងបានព្រមព្រៀងគ្នាបង្កើតចេញជារូបរាងផង ស្រាប់តែសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀនមួយចំនួនចេញមកបរិហារទៅហើយ។

អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សិត ដែលជាសមាជិកលេចធ្លោរមួយរូបរបស់គណបក្សភ្លើងទៀន បានបរិហារតាមហ្វេសប៊ុកថា កាលៈទេសៈបែបនេះ គ្មានភាពចាំបាច់ណាមួយដែលគណបក្សភ្លើងទៀនត្រូវទៅចូលរួមជាមួយគណបក្សណាឡើយ។ អ្នកនាង បានសរសេរថា៖«យើងមិនទៅចងសម្ព័ន្ធភាពជាមួយអ្នកគ្មានភាពស្មោះត្រង់។ យើងមិនល្ងង់ទៅបូកជាមួយអ្នកដែលវាយប្រហារមេយើង។ សំណើគ្មានយុទ្ធសាស្រ្ត គ្មានយុទ្ធសាស្រ្ត រូបមន្តសេះហោះគ្មានយុទ្ធសាស្រ្ត យើងមិនល្ងង់ទៅចងសម្ព័ន្ធភាពឡើយ»។

ក្រៅពីអ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សិត នេះ ក៏នៅមានសកម្មជន និងអ្នកគាំទ្រមួយចំនួនទៀត បានប្រើហ្វេសប៊ុករិះគន់ មិនពេញចិត្តនឹងបំណងចងសម្ព័ន្ធភាពនឹងគ្នានេះដែរ។ ខ្លះថា គណបក្សដែលរត់ចោលគ្នាទៅហើយ ដល់ឃើញគណបក្សភ្លើងទៀន មានផ្លែផ្កា ក៏ចាប់តាំងចង់មកចងសម្ព័ន្ធភាពទៅវិញ។ ពួកគេអះអាងថា ពេលឃើញមានប្រយោជន៍ ក៏ចង់មកផ្ញើខ្លួននឹងគណបក្សភ្លើងទៀន។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា នឹងបន្តបេសកកម្មសម្របសម្រួល និងទំនាក់ទំនងជាមួយអ្នកស្រឡាញ់សេរីភាព និងប្រជាធិបតេយ្យផ្សេងៗ ក្នុងគោលដៅចងសម្ព័ន្ធភាពនយោបាយឆ្នាំ២០២៣។  ពួកគេគូសបញ្ជាក់ថា ពួកគេអាចធ្វើបាន និងវាយតម្លៃស្ថានការណ៍វិវត្តជាមួយសេចក្តីអត់ធ្មត់ដែលមានព្រំដែន៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម