នយោបាយ
មីយ៉ាន់ម៉ា មិនព្រមបញ្ជូន«តំណាង»មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជាឡើយ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តធ្វើឡើងដោយមិនមានវត្តមាន«តំណាងមិនពាក់ព័ន្ធនយោបាយ»ណាមួយរបស់មីយ៉ាន់ម៉ាចូលរួមឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។

លោក លុយ ដាវីត បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី» នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា សម្រាប់ប្រទេសមីយ៉ាន់ម៉ា អាស៊ានបានសម្រេចមិនអញ្ជើញឲ្យរដ្ឋមន្ត្រីការបរទេសចូលរួមឡើយ តែអាចចាត់តំណាងមិនមែនកម្រិតនយោបាយចូលរួមប្រជុំដោយផ្ទាល់បាន។ តែយ៉ាងណា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនបានដាក់តំណាងមិនមែនកម្រិតនយោបាយចូលរួមនោះទេ។ នេះ គឺជាលើកទី២ហើយដែលមីយ៉ាន់ម៉ា មិនបញ្ជូនតំណាងមិនមែនកម្រិតនយោបាយចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានវត្តមានចូលរួមដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសចំនួន ៦ ប្រទេស គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ជាម្ចាស់ផ្ទះ។ ចំណែក រដ្ឋមន្ត្រីការបរទេសចំនួន ៣រូប គឺថៃ ប៊្រុយណេ និងវៀតណាម ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែ នៅពេលនោះ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ មិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ ហើយមីយ៉ាន់ម៉ា ក៏មិនបញ្ជូនតំណាងណាមួយមកចូលរួមដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់នៅរាជធានីភ្នំពេញ។ គិតមកដល់ពេលនេះ មានប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូរនានាចំនួន ៣១ប្រទេសហើយ បានចុះឈ្មោះមកចូលរួមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា៕
ដោយ ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ