នយោបាយ
គណបក្ស ២ ប្រកាសគាំទ្រលើការអនុម័តរបស់រដ្ឋសភា ទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០
គណបក្សនយោបាយចំនួន ២ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាសគាំទ្រទាំងស្រុងលើការអនុម័តរបស់រដ្ឋសភា ទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។

គណបក្សយុវជនកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន បានប្រកាសថា គណបក្សយុវជនកម្ពុជា សូមប្រកាសគាំទ្ររដ្ឋសភាជាតិនៃកម្ពុជា ដែលបានធ្វើវិសោធនកម្មនូវមាត្រាមួយចំនួន ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបម្រើផលប្រយោជន៍ជាតិ ពីព្រោះគណបក្សយុវជនកម្ពុជា មើលឃើញថា មាននូវមាត្រាមួយចំនួន ដែលវិសោធនកម្មនោះបានតម្រូវឲ្យថ្នាក់ដឹកនាំកំពូលជាតិ មានសញ្ជាតិតែមួយ គឺចំណុចយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនបរទេស មកត្រួតត្រាប្រទេសកម្ពុជា និងទប់ស្កាត់បានពួកបរទេសឡើងកាន់អំណាច ក្នុងស្ថាប័នកំពូលប្រទេសកម្ពុជា ជាហេតុនាំកម្ពុជាបាត់បង់ភាពជាម្ចាស់ប្រទេសខ្លួនឯង។ ក្នុងន័យនេះ គណបក្សយុវជនកម្ពុជា សូមគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។

ចំណែកឯណបក្សខ្មែរតែមួយ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រទាំងស្រុងចំពោះការអនុម័តរបស់រដ្ឋសភា លើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះដែរ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សខ្មែរតែមួយ បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ គឺដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិប តេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយម និងការពង្រឹងបន្ថែមនូវលទ្ធិប្រជាធិបតេយ្យ មូលដ្ឋានដែលមានប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងម្ចាស់អំណាច ដូចសព្វថ្ងៃនេះ។

សូមជម្រាបថា សមាជិករដ្ឋសភាចំនួន ១០៥លើ ១០៦សំឡេង បានអនុម័តទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ការអនុម័តនេះ បានធ្វើឡើងគ្រាដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាពេញអង្គលើកទី ៧ នីតិកាលទី ៦ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ