នយោបាយ
អ្នកនាំពាក្យ CPP ៖ លោក ជីវ កក្តា គិតត្រូវដែលរំលាយបក្ស ហើយឲ្យសមាជិកខ្លួនមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រលាញ់ជាតិ ជាពិសេសលោក ជីវ កក្តា ហើយអំពាវនាវឲ្យសមាជិកខ្លួនមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការគិតត្រូវ។

សូមជម្រាបថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រលាញ់ជាតិ បានប្រកាសរំលាយគណបក្សខ្មែរស្រលាញ់ជាតិ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២នេះតទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រលាញ់ជាតិ នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែរស្រលាញ់ជាតិ គឺដោយសារតែមើលឃើញការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២កន្លងទៅនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា «ដូច្នេះពុំមានហេតុផលណាមួយ ដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។
ជាមួយគ្នានេះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រលាញ់ជាតិ ក៏បានអំពាវនាវឲ្យសមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែរស្រលាញ់ជាតិ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំង នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។
តាមរយៈគ្រុបតេលេក្រាម Press group លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរថា «លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិគិតត្រូវ សុខចិត្តរំលាយគណបក្សខ្លួនចោល ហើយអំពាវនាវឲ្យសមាជិកខ្លួនមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា»។
ចំណែកលោក ជីវ កក្តា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយសេចក្ដីប្រកាសព័ត៌មានខាងលើនេះថា «សូមគោរពជម្រាបជូនសារណជន នេះជាព័ត៌មានពិត»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ