នយោបាយ
គណបក្សខ្មែរស្រឡាញ់ជាតិ កោះប្រជុំផ្ទៃក្នុងនៅថ្ងៃទី៩ សីហា ក្រោយមានដំណឹងប្រកាសរំលាយបក្សចោល
គណបក្សខ្មែរស្រឡាញ់ជាតិ នឹងកោះប្រជុំគណៈកម្មាធិការនាយក និងធ្វើសន្និសីទកាសែត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២២ ក្រោយមានដំណឹងប្រកាសរំលាយបក្សចោលពីសំណាក់លោក ជីវ កក្តា ប្រធានគណបក្សមួយនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់លោក សៀវ សុត ប្រធានស្ដីទីគណបក្សនៅថ្ងៃសុក្រនេះ។

សេចក្ដីប្រកាសរបស់លោក សៀវ សុត បានឲ្យដឹងថា «ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នយោបាយ និងការរៀបចំបំពេញបន្ថែមថ្នាក់ដឹកនាំគណបក្ស គណបក្សខ្មែរស្រលាញ់ជាតិ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្ស និងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃ សៅ ទី៩ ខែសីហា ឆ្នាំ២០២២» ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ រួមទាំងអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូបទៀត បានប្រកាសរំលាយគណបក្សខ្មែរស្រលាញ់ជាតិចោល។ លោក ជីវ កក្តា បញ្ជាក់ថា ការប្រកាសរំលាយបក្ស នេះ គឺដោយសារមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេស កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។

ជាមួយគ្នានេះ លោក ជីវ កក្តា ក៏បានអំពាវនាវឲ្យសមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែរស្រឡាញ់ជាតិទាំងអស់នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាថែមទៀត៕

ដោយ ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៧ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ