Connect with us

នយោបាយ

លោកជិន ម៉ាលីន ប្រកាសស្វាគមន៍ការចុះមកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាដោយផ្ទាល់ពីអ្នកជំនាញUN

បានផុស

នៅ

លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នឹងធ្វើទស្សនកិច្ចជាលើកដំបូងរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ខែសីហានេះ រហូតដល់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០២២។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជិន ម៉ាលីន បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ប៉ុន្តែ លោកបានអះអាងថា នេះ គឺគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតារបស់អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោកជិន ម៉ាលីន រដ្ឋាភិបាលកម្ពុជា មិនដែលបដិសេធម្តងណាឡើយចំពោះការស្នើសុំមកធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសស្តីពីបញ្ហាសិទ្ធិមនុស្ស។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងរីករាយក្នុងការធ្វើការជាមួយពួកគេ។ លោកបានគូសបញ្ជាក់​ប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃចន្ទនេះថា នៅក្នុងជំនួបជាមួយលោក Vitit Muntarbhorn ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបង្ហាញពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជជែកពិភាក្សាគ្នាពីអ្វីដែលអ្នករាយការណ៍ពិសេសរូបនេះចង់ដឹង និងចង់បានការពន្យល់បកស្រាយពីខាងរដ្ឋាភិបាលកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក Vitit Muntarbhorn នឹងជួបជជែកពិភាក្សាជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ជំនួបទាំងអស់នេះ គឺដើម្បីលោកអាចធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តទៅតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ ពោល គឺថ្ងៃទី២៦ ខែសីហា លោក Vitit Muntarbhorn នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីរបាយការណ៍នៃការសង្កេតការណ៍បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបឋមរបស់លោកទៅកាន់អ្នកសារព័ត៌​មានជាតិ និងអន្តរជាតិ។

លោកសាស្រ្តាចារ្យ Vitit Muntarbhorn ដែលជាជនជាតិថៃ គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានបញ្ចប់អាណត្តិរបស់ខ្លួន។ ចូលកាន់តំណែងនេះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មក លោក Vitit Muntarbhorn មិនដែលមកកម្ពុជាដោយផ្ទាល់សោះ ព្រោះតែបញ្ហាកូវីដ១៩។ ប៉ុន្តែ កន្លងមក លោកបានជួបជែកពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធតាមរយៈ​ប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

លើកនេះ លោក Vitit Muntarbhorn អញ្ជើញមកកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងវាយតម្លៃដោយផ្ទាល់តែម្តម្តង។ របាយការណ៍ស្ថានភាពសិទ្ធិមនុស្សដែលលោកចុះមកស្រាវជ្រាវដោយផ្ទាល់នៅកម្ពុជានេះ លោកនឹងយកទៅធ្វើបទបង្ហាញនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២២ខាងមុខ។ យ៉ាង​ណាក៏ដោយ លោក ជិន ម៉ាលីន បានអះអាងថា របាយការណ៍វាយតម្លៃរបស់លោក Vitit Muntarbhorn គឺជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ មិនមែនតំណាងឲ្យជំហររបស់អង្គការសហប្រជាជាតិឡើយ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម