Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ សម រង្ស៊ី ដែល​បាន​ប្រ មាថ​ព្រះមហាក្សត្រ​ថា “​ស្ដេច​ទីងមោង​”

បានផុស

នៅ

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញចាត់វិ ធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំ ពោះ​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៥ ខែធ្នូ ដែល​ទើប​ទទួលបាន​មុននេះ​បន្តិច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​បញ្ជាក់ថា ឈ្មោះ សម រង្ស៊ី បាន​បង្ហោះ​សារ​តាមរយៈ​គណនី Facebook របស់ខ្លួន​កាលពី​ថ្ងៃទី២០-១២-២០២០ ដែលមាន​ខ្លឹមសារ​ថា “​ឥឡូវនេះ ហ៊ុន សែន ស្ងាត់​ជ្រាប​ក្នុង​រឿងនេះ ហើយ​គាត់​ត្រៀម​សងលុយ​សប្បុរសជន ដែល​ចាញ់បោក​គាត់ មាន​ទាំង​ស្ដេច​ទីងមោង​ផងដែរ​”​។ លោក​អះអាងថា ខ្លឹមសារ​នៃ​សារដែល​ឈ្មោះ សម រង្ស៊ី បាននិងកំពុង​ផ្សព្វ ផ្សាយ​ជា​សាធារណៈ តាមរយៈ​បណ្តាញ​សង្គម​នេះ គឺជា​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយ បាន​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​។​

បើតាម​លោក កើត រិ​ទ្ធ ទង្វើ​នេះ​គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បានកំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ នៃមាត្រា​៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយ​យោងតាម​មាត្រា​២៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត​ចំពោះ​អំ ពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ខាងលើ ដោយ​អនុវត្ត​ស្របតាម​នីតិវិធី​ជា​ធរមាន​។​

សូមបញ្ជាក់ថា សំណើ​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ដោយ យោង​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, មាត្រា​៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​២៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម