Connect with us

នយោបាយ

លោក Vitit Muntarbhorn នឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលនេះ ក្រោយបញ្ចប់ទស្សនកិច្ច១១ថ្ងៃនៅកម្ពុជា

បានផុស

នៅ

លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញពីរបាយការណ៍វាយតម្លៃពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល១១ថ្ងៃនៅថ្ងៃសុក្រនេះ។ សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ វេលាម៉ោង ២ ទៅដល់ ៣ និង៣០នាទីរសៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vitit Muntarbhorn បានធ្វើទស្សនកិច្ចជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០២២។ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជានេះ លោកបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានឆ្លៀតទៅជួបជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនទៀតផងដែរ។

លោកសាស្រ្តាចារ្យ Vitit Muntarbhorn ដែលជាជនជាតិថៃ គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានបញ្ចប់អាណត្តិរបស់ខ្លួន។ ចូលកាន់តំណែងនេះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មក លោក Vitit Muntarbhorn មិនដែលមកកម្ពុជាដោយផ្ទាល់សោះ ព្រោះតែបញ្ហាកូវីដ១៩។ ប៉ុន្តែ កន្លងមក លោកបានជួបជែកពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធតាមរយៈ​ប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

លើកនេះ លោក Vitit Muntarbhorn អញ្ជើញមកកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងវាយតម្លៃដោយផ្ទាល់តែម្តម្តង។ របាយការណ៍ស្ថានភាពសិទ្ធិមនុស្សដែលលោកចុះមកស្រាវជ្រាវដោយផ្ទាល់នៅកម្ពុជានេះ លោកនឹងយកទៅធ្វើបទបង្ហាញនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២២ខាងមុខ។ យ៉ាង​ណាក៏ដោយ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា របាយការណ៍វាយតម្លៃរបស់លោក Vitit Muntarbhorn គឺជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ មិនមែនតំណាងឲ្យជំហររបស់អង្គការសហប្រជាជាតិឡើយ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម