Connect with us

នយោបាយ

ក្រោយផុតបម្រាម! តើអតីតមន្ត្រីបក្សប្រឆាំងណាខ្លះ អាចចូលធ្វើ និងមិនអាចធ្វើនយោបាយវិញ?  

បានផុស

នៅ

តុលាការកំពូល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅនេះ បានសាលដីកាសម្រេចរំលាយគ​ណ​បក្សសង្រ្គោះជាតិ ដោយសារមេដឹកនាំគណបក្សនេះ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដោយបានឃុបឃិតជាមួយបរទេស ប៉ុនប៉ង​ផ្តួល​រំលំរាជ​រដ្ឋាភិបាលស្របច្បាប់។ នៅក្នុងសាលដីកានោះ ក៏បានសម្រេចហាមឃាត់បុគ្គល ជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន ១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការប្រកាសសាលដីកានេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកដល់ខែសីហា ឆ្នាំ ២០២២នេះ គឺមានរយៈពេលជិត ៥ឆ្នាំហើយ ដែលអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្ម​ភាពនយោបាយ ពោលគឺនៅសល់តែជាង ២ខែទៀតប៉ុណ្ណោះ បម្រាមនៃការហាមឃាត់នេះ នឹងត្រូវផុតសុពលភាពហើយ។ តើអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិណាខ្លះ អាចចាប់ផ្ដើមធ្វើនយោបាយវិញ ក្រោយបម្រាមនេះផុតសុពលភាព? និងថា តើអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សប្រឆាំងណាខ្លះ នៅតែមិនអាចធ្វើនយោបាយបាន?

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែសីហានេះថា នៅពេលដែលផុតបម្រាមហើយនោះ គឺអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ នឹងអាចចាប់ផ្ដើមធ្វើនយោបាយ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។ ប៉ុន្តែសម្រាប់អតីតថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន ដែលត្រូវបានតុលាការសម្រេចកាត់ទោស និងផ្ដន្ទាទោសក្នុងសំណុំរឿងផ្សេងទៀត មិនអាចធ្វើនយោបាយបានទេ។

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ តែកាលណាផុតបម្រាមហ្នឹង គាត់មានសិទ្ធិសេរីភាព នៃការធ្វើនយោបាយដូចពលរដ្ឋដទៃទៀតធម្មតាដែរ….ជាទូទៅអ្នកដែលតុលាការសម្រេចកាត់ទោស និងផ្ដន្ទាទោសហើយ អាហ្នឹងគាត់ម៉េចមានសិទ្ធិធ្វើនយោបាយទៀត គាត់ត្រូវអនុវត្តទោសរួចសិន»។

សូមជម្រាបថា​ ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ មានអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សស​ង្រ្គោះជាតិប្រមាណ ៣០នាក់ បានដាក់ពាក្យស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ហើយក៏ទទួលបា​នសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ផងដែរ។

ប៉ុន្តែក្នុងចំណោមអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ត្រូវបានកាត់ទោសក្នុងសំណុំរឿងផ្សេងទៀត ដូចជា៖ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, និងលោក ហូរ វ៉ាន់ ជាដើម ដែលពួកគេទាំងនោះ នឹងមិនអាចធ្វើនយោបាយវិញបានទេ ព្រោះត្រូវអនុវត្តទោសជាមុនសិន៕

អត្ថបទ៖ ឃួន​ សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម