Connect with us

នយោបាយ

គ.ជ.ប ជូនដំណឹងពីការអនុញ្ញាតឲ្យតំណាងបក្សនយោបាយ ៤ ចូលជួបបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងអំពីការអនុញ្ញាតឲ្យតំណាងគណបក្សនយោបាយចំនួន ៤ ចូលជួប ដើម្បីបង្ហាញអំពីសំណើសុំកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ៣០ ខែសីហានេះ បានឲ្យដឹងថា គ.ជ.ប អនុញ្ញាតឲ្យតំណាងគណបក្សនយោ បាយចំនួន ៤ រួមមាន៖ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន និងគណ បក្សកែទម្រង់កម្ពុជា ដើម្បីចូលជួបនាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង០០ព្រឹក នៅទីស្ដីការ គ.ជ.ប។

បើតាម គ.ជ.ប ការអនុញ្ញាតឲ្យចូលជួបនេះ គឺឆ្លើយតបតាមសំណើរបស់គណបក្សនយោបាយទាំង ៤ខាងលើ ដែល សុំជួបជាមួយ គ.ជ.ប ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ សមាសភាព គ.ជ.ប សម្រាប់ជំនួបនេះ រួមមាន៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប, លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១១ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

Sokha Hotels

ព័ត៌មានពេញនិយម