Connect with us

នយោបាយ

តំណាងគណបក្សនយោបាយចំនួន ៤ លើកឡើងថា «ជាជំហានវិជ្ជមាន» ក្រោយបានជួបតំណាង គ.ជ.ប

បានផុស

នៅ

តំណាងគណបក្សនយោបាយចំនួន ៤ ដែលជួបជាមួយតំណាង គ.ជ.ប កាលពីពេលថ្មីៗនេះ បានលើ​កឡើងថា ជំនួបនេះ គឺជាជំហានវិជ្ជមានមួយសម្រាប់ក្រុមគណបក្សរបស់ខ្លួន ពាក់ព័ន្ធនឹងការតស៊ូមតិសម្រាប់កែលម្អប្រព័ន្ធបោះឆ្នោត។ តំណាងគណបក្សនយោបាយចំនួន ៤ ដែលបានជួបជាមួយតំណាង គ.ជ.ប រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា នាព្រឹកថ្ងៃទី ២ ខែកញ្ញានេះថា ជំនួបរវាងតំណាង គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយទាំង ៤ខាងលើនេះ គឺជាជំនួបមួយដែលជាជំហានវិជ្ជមាន ពាក់ព័ន្ធនឹងការតស៊ូមតិសម្រាប់កែលម្អប្រព័ន្ធបោះឆ្នោត។

លោកថា កន្លងមក មានជំនួបដែររវាងមន្ត្រី គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយ តែជាជំនួបជជែកតតាំងគ្នាអំពីបញ្ហាអ្វីមួយ ដែលខុសពីជំនួបលើកនេះ។ ជំនួបលើកនេះ គឺ​ជជែកគ្នាអំពីអ្វីដែល ចង់បានឲ្យការបោះឆ្នោតមួយនាពេលខាងមុខ មានភាពល្អប្រសើរសម្រាប់គណបក្សនយោបាយទាំងអស់ ដែលចូលរួមការបោះឆ្នោត​។

ប្រធានគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួម យើងឃើញថា វាមានចំណុចល្អប្រសើ​រច្រើនក្នុងជំនួបហ្នឹង ហើយយើងវាយតម្លៃថា ការជួបនេះ គឺការបោះជំហានមួយទៅមុខ សម្រាប់គណបក្សនយោបាយ ដែលមាននិន្នាការប្រជាធិបតេយ្យ ឬក៏អាចថា មាននិន្នាការប្រឆាំង គឺយើងរីករាយដែលបានជួបជាមួយនឹង គ.ជ.ប ហើយយើងរំពឹងថា គ.ជ.ប នឹងផ្ដល់ឱកាសបែបនេះតទៅទៀត ជាមួយគណបក្សនយោបាយយើងខ្ញុំ»។

គួររំលឹកថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំក្រុមការងារ ដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួន ៤ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងជំនួបនោះ ភាគីគណបក្សនយោបាយ បានលើកឡើងចំនួន ១៧ ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗ ដល់ភាគី គ.ជ.ប អំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាក និងបញ្ហាខ្លះទៀតសំណូមពរឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។

ក្រោយពីបានស្តាប់ ការលើកឡើងរបស់ភាគីគណបក្សនយោបាយរួចមក ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ។ ជារួម ចំពោះសំណើរបស់គណបក្សនយោបាយទាំង ៤ បានស្នើឡើងនោះ ភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អស្របទៅតាមច្បាប់។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ទៀតថា កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាចយកបញ្ហាមកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈម ដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឲ្យដំណើរការរៀបចំការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

របៀបបោកយកលុយវិនិយោគចិនរបស់ក្រុមលោក ទិត វុទ្ធី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ធ្លាយពាក្យចចាមអារ៉ាមថា Jay Chou ចាញ់ល្បែង ដល់ថ្នាក់បញ្ចាំផ្ទះ និងយន្តហោះឯកជន

សេចក្ដីជូនដំណឹង១២ នាទីutes មុន

វីតាល់ពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមបុព្វេហេតុលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្ត

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

EU បារម្ភថា គោលនយោបាយរបស់ ត្រាំ លើគ្រីបតូ ​អាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ​ប្លុក

ព័ត៌មានជាតិ១៩ នាទីutes មុន

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ស្លាប់ដោយសាររត់ចុះទៅចាប់ត្រីមិនប្រយ័ត្នបុកនឹងប៉ែលអ៊េស្កាវ៉ាទ័រដែលកំពុងកាយស្ដារស្រះទឹក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម