នយោបាយ
អ្នកនាំពាក្យ គ.ជ.ប ៖ ច្បាប់មិនអនុញ្ញាតឲ្យមានការរៀបចំមណ្ឌលបោះឆ្នោតពិសេស សម្រាប់ពលករខ្មែរចំណាកស្រុកនោះទេ
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ជាថ្មីទៀតថា នៅក្នុងក្របខ័ណ្ឌច្បាប់ គឺមិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំការិយាល័យ ឬមណ្ឌលបោះឆ្នោតពិសេស សម្រាប់ពលករចំណាកស្រុកបោះឆ្នោតនោះទេ។

ការបញ្ជាក់នេះ បន្ទាប់ពីគណបក្សនយោបាយចំនួន ៤ ដែលបានជួប គ.ជ.ប កាលពីពេលថ្មីៗនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយបានលើកឡើងថា គ.ជ.ប គួរតែចាប់ផ្ដើមគិតគូរអំពីការបង្កើតការិយាល័យបោះឆ្នោតពិសេស សម្រាប់ឲ្យពលករខ្មែររស់នៅ និងធ្វើការនៅក្រៅប្រទេស អាចបោះឆ្នោតបាន។ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះថា គ.ជ.ប គួរតែមានការចាប់ផ្ដើមគិតគូរអំពីការរៀបចំឲ្យមានមណ្ឌលបោះឆ្នោតពិសេស សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុក អាចបោះឆ្នោតបាន។

លោកថា «គ.ជ.ប ត្រូវមានការចាប់ផ្ដើមគិតគូរ អំពីការរៀបចំនូវការិយាល័យពិសេសហ្នឹង ការិយាល័យពិសេស ក៏យើងបានលើកជាយោបល់ទៅ គ.ជ.ប ហ្នឹង គឺថា ឥឡូវចាប់ផ្ដើមពីចំណុចណាមួយ ឧទាហរណ៍ថា ប៉ោយប៉ែតៗ យើងដឹងថា ប្រជាពលរដ្ឋខ្មែរយើង បងប្អូនអញ្ជើញទៅប្រទេសថៃ ធ្វើកិច្ចការងារមួយចំនួន អាចអញ្ជើញមកបោះឆ្នោតបាន នៅពេលយើងមានការបោះឆ្នោត គាត់អាចមកត្រឹមប៉ោយប៉ែត ដើម្បីបោះឆ្នោតបាន»។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២ ខែកញ្ញានេះថា ចំណុចខាងលើនេះ គឺតំណាងគ.ជ.ប បានជជែកគ្នាជាមួយតំណាងគណបក្សយោបាយទាំង ៤ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ។

លោកថា បើពិនិត្យមើលតាមក្របខ័ណ្ឌច្បាប់ គឺច្បាប់មិនអនុញ្ញាតឲ្យមានការរៀបចំមណ្ឌលបោះឆ្នោតពិសេសនោះទេ ហើយអ្វីដែលគណបក្សទាំង ៤លើកឡើងនោះ គឺចង់ឲ្យប្រជាពលរដ្ឋដែលកំពុងចំណាកខ្មែរស្រុកនៅប្រទេសថៃ ឬក៏ប្រទេសដទៃទៀត មិនចាំបាច់ធ្វើដំណើរទៅដល់ឃុំ-សង្កាត់ ដែលពួកគាត់ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនោះទេ ពោលគឺអាចទៅបោះឆ្នោតនៅតាមព្រំដែន ដែលនៅទីនោះមានបង្កើតមណ្ឌលបោះឆ្នោតពិសេស។
ចំពោះការលើកឡើងរបស់គណបក្សទាំង ៤នេះ លោក សោម សូរីដា បានបញ្ជាក់ថា «សូមបញ្ជាក់ឡើងវិញថា ទៅលើក្របខ័ណ្ឌច្បាប់ គឺយើងមិនមានការរៀបចំជាមណ្ឌលបោះឆ្នោតពិសេសនោះទេ នេះគឺជាទិដ្ឋភាពច្បាប់ ហើយបើយើងពិនិត្យលើទិដ្ឋភាពបច្ចេកទេស គ.ជ.ប មិនអាចញែកបញ្ជីអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នៃឃុំ-សង្កាត់ទាំងអស់ទាំង ១៦៥២ឃុំ-សង្កាត់ ដែលមានការិយាល័យបោះឆ្នោតជាង ២ម៉ឺន ៣ពាន់ការិយាល័យនេះ ទាញយកអ្នកបោះឆ្នោតដែលបានធ្វើចំណាកស្រុក ហើយបង្កើតជាការិយាល័យបោះឆ្នោត ឲ្យពួកគាត់បានទេ»។
អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា ចំពោះការងារបច្ចេកទេស គឺ គ.ជ.ប មិនអាចដឹងថាតើអ្នកដែលធ្វើចំណាកស្រុកទាំងនោះ ពួកគាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យណា នៃឃុំ-សង្កាត់ណា និងចំណុះឲ្យរាជធានី-ខេត្ត ណាមួយ? ពីព្រោះការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខ ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ហើយរាជធានី-ខេត្ត ជាមណ្ឌលបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមទៀតថា «ចឹងការបោះឆ្នោត នៅការិយាល័យបោះឆ្នោតណា ត្រូវរាប់សន្លឹកឆ្នោតនៅការិយាល័យនោះ ចឹងទៅលើទិដ្ឋភាពបច្ចេកទេស គឺមិនអាចធ្វើកើតទេ ចឹងយើងបានបង្ហាញទៅគណបក្សទាំង ៤ហើយថា អត់មានគោលការណ៍ ឬការបញ្ញត្តិនៅក្នុងច្បាប់ឲ្យ គ.ជ.ប បង្កើតមណ្ឌលបោះឆ្នោតពិសេសនៅតាមព្រំដែន ឬតាមច្រករបៀងអីណាផ្សេងៗ ឬក៏ខេត្តនៅជាប់នឹងទល់ដែននោះទេ»។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា អ្វីដែលជាការលើកឡើង ឬស្នើឡើងដោយគណបក្សនយោបាយទាំង ៤ខាងលើ ឲ្យបង្កើតមណ្ឌលបោះឆ្នោតពិសេសនេះ គឺហួសនូវគោលការណ៍ច្បាប់ដែលបានបញ្ញត្តិឲ្យ គ.ជ.ប ក្នុងការរៀបចំការិយាល័យបោះឆ្នោត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ