នយោបាយ
អនាគតអគ្គលេខាធិការអាស៊ាន រំពឹងថា បញ្ហាសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន អាចយកមកជជែកពិភាក្សាក្នុងកិច្ចប្រជុំនៅកម្ពុជា
ក្នុងនាមជាអគ្គរដ្ឋលេខាធិកាអាស៊ានថ្មីឆ្នាំ២០២៣ លោក កៅ គឹមហួន បានថ្លែងប្រាប់មក “កម្ពុជាថ្មី” ថា លោកសង្ឃឹមថា បញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន នឹងអាចត្រូវយកមកដាក់លើតុពិភាក្សាក្នុងកិច្ចប្រជុំនៅកម្ពុជា ជាពិសេស កិច្ចប្រជុំអាស៊ីបូព៌ា ដែលមានប្រមុខរដ្ឋកំពូលៗមកពីប្រទេសជាច្រើនចូលរួម។

លោក កៅ គឹមហួន បានលើកឡើងថា ជុំវិញនឹងបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន គឺមានសមាជិកជាច្រើនជំរុញឱ្យមានការចរចារ មិនថាភាគីកម្ពុជា ភាគីទួកគី ឬ ឥណ្ឌូនេស៊ីឡើយ។ ក្នុងឱកាសដែលកម្ពុជាជាប្រធានអាស៊ានខាងមុខ នឹងមានកិច្ចប្រជុំផ្ទៃក្នុងអាស៊ាននៅកម្ពុជា ដែលលើកយកនូវបញ្ហាជាច្រើនមកដោះស្រាយ។

ឆ្លៀតឱកាសនោះ បន្ទាប់ពីមានការប្រជុំផ្ទៃក្នុងអាស៊ានរួច នឹងមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាម្តង ដែលជាកិច្ចប្រជុំមួយដែលមានសារៈសំខាន់បំផុត ព្រមទាំងមានប្រមុខរដ្ឋមកពីបណ្តាប្រទេសធំៗ ជាសមាជិកអាស៊ីបូព៌ាចូលរួមទៀតផង។ កិច្ចប្រជុំនេះ អាចនឹងមានការជជែកវែកញែកពីបញ្ហាផ្សេងៗ ដែលកំពុងតែកើតមានឡើងបច្ចុប្បន្ន មិនថា វិបត្តិសេដ្ឋកិច្ច បញ្ហាវិបត្តិកូវីដ-១៩ បញ្ហានៅមីយ៉ាន់ម៉ា ឬ បញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ លោកសង្ឃឹមថា នឹងមានការចរចារ និងដំណោះស្រាយក្នុងកិច្ចប្រជុំនៅកម្ពុជានាពេលខាងមុខ។
យ៉ាងណាមិញ បញ្ហារវាងប្រទេសទាំងពីរនេះ គឺជាបញ្ហាសកលលោកមួយដែលមិនទាន់មានភាពធូរស្រាលនៅឡើយទេ បើគីតតាំងពីដើមឆ្នាំ២០២២ មកដល់បច្ចុប្បន្ននេះ។ ក្នុងនោះ ក៏មានភាគីជាច្រើន រួមទាំងកម្ពុជាផងនោះ ជំរុញឱ្យប្រទេសទាំងពីរ មានកិច្ចចរចាររវាងគ្នា ដើម្បីស្វែងរកនូវសន្តិភាពរបស់ប្រទេសទាំងពីរ ក៏ដូចជា ពិភពលោកទាំងមូល៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង