នយោបាយ
នៅតុលាការបារាំង៖ ភាគីសម្តេច ហ៊ុន សែន ចោទសួររកភស្តុតាង តែភាគីលោក សម រង្ស៊ី និយាយតែពីរឿងនយោបាយ
តុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សម រង្សី ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិពាក់ព័ន្ធនឹងបាត់បង់ជីវិតរបស់លោក ហុក ឡង់ឌី ដែលអតីតអគ្គស្នងការនគរបាលជាតិ។ នៅក្នុងសវនាការជជែកដេញដោលគ្នានេះ ក្រុមមេធាវីរបស់សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា បានចោទសួររកភស្តុតាងទៅតាមផ្លូវច្បាប់ តែក្រុមមេធាវីលោក សម រង្ស៊ី បានលើកឡើងពីទិដ្ឋភាពនយោបាយនៅកម្ពុជាទៅវិញ។

សវនាការរបស់តុលាការបារាំងនេះ គឺមានវត្តមានលោក សម រង្ស៊ី ជាមួយមេធាវីបារាំងចំនួន៣រូបរបស់លោក។ ចំណែក ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា វិញ មាន៤រូបជាជនជាតិបារាំង និងមានក្រុមមេធាវីជនជាតិខ្មែរផ្សេងទៀត ដែលដឹកនាំលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា។ សវនាការនេះ បានជជែកដេញដោលគ្នារវាងភាគីទាំងសងខាងអស់រយៈជាង៤ម៉ោងឯណោះ។
អ្វីជាការកត់សម្គាល់ គឺថា ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានចោទសួរចំៗទៅកាន់លោក សម រង្ស៊ី និងក្រុមមេធាវីរបស់លោកអំពីភស្តុតាងនានាដែលពួកគេបានចោទសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយនៃមរណភាពរបស់លោក ហុក ឡុងឌី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រ កាលពីឆ្នាំ២០០៨។ ប៉ុន្តែ លោក សម រង្ស៊ី និងក្រុមមេធាវីរបស់លោក មិនបានឆ្លើយឲ្យសួរសំណួរចោទឡើងឡើយ ដោយងាកទៅនិយាយតែពាក់ព័ន្ធនឹងបញ្ហានយោបាយនៅកម្ពុជា ពិសេស រៀបរាប់ថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយ ហើយទទួលបណ្តឹងយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។

បើតាមក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា គឺលោក សម រង្ស៊ី និងក្រុមមេធាវីរបស់លោកព្យាយាមឆ្លើយគេចវេសមិនចំបញ្ហា និងទាញទិដ្ឋភាពច្បាប់ទៅលាយឡំនឹងទិដ្ឋភាពនយោបាយទៅវិញ។ យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះរបស់តុលាការបារាំង មិនមានការសម្រេចណាមួយភ្លាមៗនោះទេ ពោល គឺតុលាការនឹងប្រកាសសាលក្រមនេះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
សូមបញ្ជាក់ថា សវនាការរបស់តុលាការបារាំងនេះ គឺធ្វើឡើងតាមបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកទៅកាន់តុលាការបារាំង ដោយប្តឹងលោកសម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»។ ពាក្យបណ្តឹងទាំងនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមហ្វេសប៊ុកជាបន្តបន្ទាប់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកនៅពីក្រោយគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្ររបស់លោក ហុក ឡង់ឌី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ