Connect with us

នយោបាយ

អ្នកនយោបាយ មើលឃើញតាំងពីដំបូងថា បក្សភ្លើងទៀនមិនអាចចងសម្ព័ន្ធភាព ជាមួយគណបក្ស ៣ផ្សេងទៀតទេ

បានផុស

នៅ

អ្នកនយោបាយ មើលឃើញតាំងពីដំបូងថា គណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយក្រុមអតីតគ​ណ​​បក្សប្រឆាំងនោះ មិនអាចចងសម្ព័ន្ធភាពជាមួយគណបក្ស ៣ផ្សេងទៀតទេ ហើយទោះបីជាចងសម្ព័ន្ធភាពជាមួយគ្នា ក៏មិនបានយូរដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៣ ខែកញ្ញា​នេះថា លោកមើលឃើញតាំងពីដំបូងមកម្លេះថា គណបក្សនយោបាយទាំង ៤នោះ មិនអាចចងសម្ព័ន្ធភាពជាមួយគ្នាបានទេ ជាពិសេសគឺគណបក្សភ្លើងទៀន ដែលនៅសល់ជំងឺតួឯកពីអតីតគណបក្សប្រឆាំង។  

លោកថា «ខ្ញុំមើលឃើញនយោបាយពួកគាត់ តាំងពីចាប់ផ្ដើមដំបូងម្លេះថា វាមិនអាចទៅរួចទេ ដោយ​សារតែគណបក្សភ្លើងទៀនហ្នឹង វានៅស្រមោលជំងឺតួឯក អញ្ចឹងពីណាមិនដល់ខ្លួន គឺគាត់មិនយកភ្នែកមើល ហើយគាត់តែងតែមើលងាយគេទៀត»។

ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងទៀតថា ទោះបីជាគណបក្សនយោបាយទាំង ៤នោះ ចងសម្ព័ន្ធភាពជាមួយគ្នាក៏ដោយ ក៏មិនបានយូរដែរ។ ដូច្នេះហើយ ទើបលោកមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ ចំពោះដំណឹងនៃគម្រោងចងសម្ព័ន្ធរបស់គណបក្សទាំងនោះ។

លោក ពេជ្រ ស្រស់ មានប្រសាសន៍បែបនេះថា «ហើយប្រសិនជាពួកគាត់រួបរួមគ្នា ក៏អត់បានយូរដែរ ដោយសារតែចរិតៗគេហៅថា មាន់ ចរិតមាន់ គឺកាយ អត់មានរួបរួមទេ ចឹងខ្ញុំមើលឃើញដំណើរពួកគាត់តាំងពីដើមទីថា មិនអាចទៅរួចទេ ហើយបើរួបរួមក៏មិននៅគង់វង្សយូរដែរ ដូច្នេះហើយ បានខ្ញុំមិនដែលខ្វាយខ្វល់ និងចាប់អារម្មណ៍នឹងការរួបរួមរបស់ពួកគាត់»។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងដែរថា ដូចអ្វីដែលលោកធ្លាប់និយាយហើយ គឺគណបក្សភ្លើងទៀន មិនចងសម្ព័ន្ធភាពជាមួយគណបក្សណាទេ ពីព្រោះគណបក្ស​ភ្លើងទៀន មិនព្រមចែក រំលែកសំឡេងដែលបាន ២០ភាគរយឲ្យគណបក្សដទៃឡើយ។

លោក សុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម Press groupថា «ទោះមានការចងសម្ព័ន្ធភាព ឬមិនចង ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេសដដែល សំឡេងឆ្នោតជាង ៧០ភាគរយក្នុងការបោះឆ្នោតឆ្នាំ ២០២២ ជាមូលដ្ឋានគ្រឹះសម្រាប់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅអនាគត»។

គួររំលឹកថា កន្លងទៅគណបក្សនយោបាយចំនួន ៤ រួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្ពុជានិយម, និងគណបក្សភ្លើងទៀន បានប្រកាសអំពីបំណងនៃការចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដឆ្នាំ ២០២៣ខាងមុខ។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ មន្ត្រីគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សរបស់ខ្លួន មិនអាចចងសម្ព័ន្ធជាមួយគណបក្ស ៣ផ្សេងទៀតទេ ពីព្រោះជិតដល់ថ្ងៃបោះឆ្នោត និងម្យ៉ាងទៀត គណបក្សនេះ អះ​អាងថា ខ្លួនជាគណបក្សធំ មិន​អាច​ចងសម្ព័ន្ធភាពជាមួយ​គណ​បក្ស​តូចៗ​​ទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១១ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម