ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ចែកអ្នកវិភាគនៅកម្ពុជា២ប្រភេទគឺវិភាគបែបវិទ្យាសាស្ត្រ និងស៊ីអារម្មណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នៅកម្ពុជាមានអ្នកវិភាគ២ប្រភេទ គឺអ្នកវិភាគបែបវិទ្យាសាស្រ្ត និងអ្នកវិភាគបែបស៊ីអារម្មណ៍។
ការអះអាងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត គឺបានធ្វើឡើងបន្ទាប់ពីមានការធ្វើអត្ថាធិប្បាយជាហូរហែរក្នុងន័យអវិជ្ជមានពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាឥតឈប់ឈរ។
ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «កាលខ្ញុំនៅរៀន យើងមានតែអ្នកវិភាគតែមួយបែបទេ ឥឡូវនេះ ខ្ញុំស្តាប់យូរទៅមានអ្នកវិភាគ២បែប។ វិភាគទី១ គេហៅថា អ្នកវិភាគបែបវិទ្យាសាស្រ្ត វិភាគទី២ គេហៅថា វិភាគបែបស៊ីអារម្មណ៍»។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត អ្នកវិភាគបែបវិទ្យាសាស្រ្ត គឺគេប្រមូលទិន្នន័យព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីវិភាគទាញយកការសន្និដ្ឋាន ឬលទ្ធផល ទើបមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ។ រីឯការវិភាគបែបស៊ីអារម្មណ៍វិញ គឺធ្វើផ្ទុយពីវិទ្យាសាស្រ្ត នោះគឺគេបានកំណត់នូវលទ្ធផលដែលគេចង់បានទុកជាមុន។
ឯកឧត្តម ហ៊ុន ម៉ាណែតបញ្ជាក់ថា ក្នុងន័យនេះបើគេកំណត់អ្វីមួយថា ខុសហើយគេនឹងទៅរកព័ត៌មានផ្សេងៗ ដើម្បីបង្ហាញឲ្យឃើញថា ពិតជាខុសមែន ហើយព័ត៌មានខុសពីអ្វីដែលគេចង់បង្គ្រប់ គឺគេទាត់ចោលព័ត៌មាននោះ។ ជារួមអ្នកវិភាគបែបស៊ីអារម្មណ៍ គឺយកអារម្មណ៍ខ្លួនឯង ដើម្បីបញ្ចេញលទ្ធផល ហើយយកការស្រាវជ្រាវ ដើម្បីមកបង្រ្គប់កិច្ចតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ឯកឧត្តម ហ៊ុន ម៉ាណែតបញ្ជាក់ថា ការអត្ថាធិប្បាយទាំងនោះ គឺជាសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគាត់ ទោះបីជាគាត់ធ្វើក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអវិជ្ជមានប្រឆាំងរូបឯកឧត្តមក៏ដោយចុះ៕
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន