Connect with us

នយោបាយ

បក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ប្រកាសរួបរួមគ្នា

បានផុស

នៅ

ខណៈដែលការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នៅសល់ប្រមាណជិត ១០ខែទៀតប៉ុណ្ណោះ ស្ថានការណ៍នយោបាយនៅកម្ពុជា មានការវិវត្តន៍គួរឲ្យកត់សម្គាល់។ ក្នុងនោះ គឺមានគណបក្សនយោបាយមួយចំនួន បានប្រកាសអំពីការរួបរួមគ្នា ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង «គណបក្សខ្មែររួបរួមជាតិ» របស់លោក ញឹក ប៊ុនឆៃ និង «គណបក្សកម្ពុជានិយម» របស់លោក យ៉ែម បុញ្ញទ្ធិ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះ បានជួបពិភាក្សាគ្នា ដើម្បីឈានទៅរកការរួបរួមគ្នា សម្រាប់ចូលរួមការបោះឆ្នោតនៅឆ្នាំ​២០២៣ខាងមុខ។

បន្ទាប់ពីការជួបពិភាក្សាគ្នាអស់រយៈពេល ២ម៉ោង គណបក្សទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមាន ៧ប្រការ ដោយក្នុងប្រការ. ១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានឯកភាពគ្នារួមបញ្ចូលគ្នា ជាគណបក្សតែមួយ ដើម្បីបង្កើតប៉ូលនយោបាយថ្មី ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យសេរី ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។ ចំណែកនៅក្នុងប្រការ. ២វិញ គណបក្សទាំងពីរ បានឯកភាពគ្នាជ្រើសយកគណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតជាតិឆ្នាំ ២០២៣ខាងមុខ។

ជាមួយគ្នានេះដែរ គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោបានប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវកិច្ចព្រមព្រៀងរួបរួមគ្នាដោយឈរលើគោលការណ៍៖ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, អនុវត្តតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ ក្នុងគោលដៅបង្រួបបង្រួមជាតិផ្សះផ្សាជាតិ បន្ដដំណើរឆ្ពោះទៅមុខក្នុងបុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងកសាងអនាគតថ្មីដើម្បីកម្ពុជា, និងស្មោះត្រង់ ជឿជាក់ និងគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក ប្រកបដោយភាគរភាព និងសេចក្តីថ្លៃថ្នូរ, ព្រមទាំងជៀសវាងការញុះញង់ លាបពណ៌មួលបង្កាច់ ជេរប្រមាថ និងការបំបែកបំបាក់ដោយប្រការផ្សេងៗ ជាដើម។

នៅចំពោះមុខអ្នកសារព័ត៌មានប្រមាណ ២០រូប លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា គណបក្សរបស់លោក និងគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឬទ្ធិ រួបរួមគ្នានាពេលនេះ គឺដើម្បីបង្កើតប៉ុលនយោបាយប្រជាធិបតេយ្យកណ្ដាលនិយម ដោយមិនលម្អៀងទៅរកមហាអំណាចណាមួយឡើយ។

លោកបានបន្ថែមថា នៅមានគណបក្សនយោបាយមួយចំនួនទៀត ក៏បានចាប់អារម្មណ៍មករួបរួមជាមួយគណបក្សលោកដែរ តែមិនទាន់មានការជជែកពិភាក្សាគ្នានៅឡើយទេ។ លោក ញឹក ប៊ុនឆៃ បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺចាប់ផ្ដើមដំបូងហ្នឹង គឺថា មានពីរគណបក្ស ដែលជាស្ថាបនិក ដែលជាការបង្កើតឡើងនូវប៉ូលនយោបាយថ្មីនេះ ប៉ុន្តែក៏មានទំនាក់ទំនងជាមួយគណបក្សនយោបាយមួយចំនួន ហើយក្រុមអ្នកនយោបាយមួយចំនួនផងដែរ ហើយមកដល់ពេលនេះ យើងមិនទាន់ឈានទៅសម្រេចជាមួយគ្នា ១០០ភាគរយ នៅឡើយទេ នៅក្នុងដំណាក់កាលមួយ ដែលយើងមានការជជែកពិភាក្សាគ្នា»។

ដៃគូលោក ញឹក ប៊ុនឆៃ គឺលោក យ៉ែម បុញ្ញឬទ្ធិ ក៏បានបញ្ជាក់ឲ្យដឹងដែរថា មូលហេតុដែលគណបក្សរបស់លោក រួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ ក៏ព្រោះតែលោកមើលឃើញថា លោក ញឹក ប៊ុនឆៃ ជាអ្នកតស៊ូជាច្រើនឆ្នាំមកហើយ ដោយផ្ដោតទៅលើឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា​ ការដែលលោក មិនទៅចូលរួមជាមួយគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយក្រុមអតីតគណបក្សប្រឆាំងនោះ ក៏ព្រោះតែលោកចង់បង្កើតប៉ូលនយោបាយថ្មីមួយ។

លោក យ៉ែម បុញ្ញឬទ្ធិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា បច្ចុប្បន្នមានប៉ូលនយោបាយពីរ ដែលយើងប្រើពាក្យថា គណបក្សកាន់អំណាច ប៉ូលគណបក្សភ្លើងទៀន ហើយយើងរួបរួមគ្នាជាមួយគណបក្សខ្មែរួបរួមជាតិ ក្នុងគោលដៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ហើយខ្ញុំសូមបញ្ជាក់ ប៉ូលនយោបាយប្រជាធិបតេយ្យសេរី បើកទ្វារ មិនមែនប៉ូលនយោបាយប្រជាធិបតេយ្យសេរី បិទទ្វារទេ»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុងនោះ មានគណបក្សនយោបាយជាច្រើន បាននិងកំពុងត្រៀមខ្លួន ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ។

កាលពីសប្ដាហ៍នេះ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ ម៉ូនីកា បានសម្រេចរួបរួមជាមួយគណបក្សភ្លើងទៀន​ ដែលបង្កើតឡើងដោយអតីតគណបក្សប្រឆាំង ដោយគណបក្សរបស់កូនប្រុសលោក គង់ គាំ រូបនេះ មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ឆ្នាំ ២០២៣ឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការរួបរួមរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនាពេលនេះ នៅតែមិនមែនជាគូប្រជែង និងមិនអាចយកឈ្នះជាមួយគណបក្សប្រជាជនកម្ពុជា បានឡើយ។ លោកថា គណបក្សប្រជាជនកម្ពុជា ទទួ​លបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ និងតែងតែទទួលបានជ័យជំនះ ជាបន្តបន្ទាប់៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ២ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម