នយោបាយ
បណ្ឌិត ដៀប សុផល អះអាងថាពិភពលោកកំពុងវិលត្រឡប់ទៅរកសង្គ្រាមត្រជាក់បែបថ្មីមួយ
សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ លោកបណ្ឌិត ដៀប សុផល បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីសប្តាហ៍មុនថា សណ្តាប់ធ្នាប់បច្ចុប្បន្នរបស់ពិភពលោកទាំងមូល កំពុងតែវិលត្រឡប់ទៅរកនូវរូបភាពសង្គ្រាមត្រជាក់បែបថ្មីមួយ ដែលមានតួនាទីបម្រើប្រយោជន៍សេដ្ឋកិច្ចជាធំ និងបង្កើតនូវប្លុកប្រឈមមុខដាក់គ្នាដូចសង្គ្រាមត្រជាក់កាលពីអតីតកាលអ៊ីចឹង។

លោកបណ្ឌិត ដៀប សុផល អះអាងបែបនេះ បន្ទាប់ពីមានសង្គ្រាមរ៉ាំរ៉ៃរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន៨ខែមកហើយ ដោយមិនមានឃើញនូវផ្លូវឆ្ពោះទៅរកការធ្វើកិច្ចចរចា ដើម្បីសន្តិភាពឡើយ រហូតមានទស្សនៈជាច្រើនបានដាក់ការសង្ស័យថា តើសង្គ្រាមរវាងប្រទេសទាំង២នេះ អាចឈានដល់ការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរឬទេ? ក្នុងករណីនេះ ក៏មិនមាននរណាម្នាក់អាចប៉ាន់ប្រមាណដឹងបានឡើយ។

លោកបណ្ឌិត ដៀប សុផល បានមានប្រសាសន៍ថា ឥរិយាបថរបស់ប្រធានាធិបតីរុស្ស៊ី គឺលោក ពូទីន មិនអាចមើលធ្លុះឡើយថា តើលោកជ្រើសរើសយកការប្រើប្រាស់អាវុធប្រល័យលោកឬអត់? លោកបណ្ឌិតថា អាវុធនុយក្លេអ៊ែរមិនមែនប្រើប្រាស់សម្រាប់បញ្ចប់សង្គ្រាមក្នុងប្រទេសនីមួយៗឡើយ ប៉ុន្តែ គេប្រើប្រាស់អាវុធប្រល័យលោកនេះ ក្នុងការធ្វើនយោបាយ ដោយគ្មានអ្នកឈ្នះ ហើយក៏គ្មានអ្នកចាញ់ ក្រោយពីមានប្រវត្តិសាស្ត្រធ្លាប់ប្រើអាវុធនេះកន្លងមក។ មួយវិញទៀត អាវុធនុយក្លេអ៊ែរ ក្លាយជាឧបករណ៍នយោបាយមួយដ៏ខ្លាំងក្លាបំផុត ក្នុងឆាកនយោបាយបច្ចុប្បន្ន ដើម្បីឲ្យប្រទេសមួយចំនួន អាចការពារនូវមុខមាត់ អំណាច និងតួនាទី របស់ខ្លួនលើឆាកអន្តរជាតិបាន។ ហេតុដូច្នេះហើយ ទើបប្រទេសមួយចំនួនដូចជា ប្រទេសកូរ៉េខាងជើង ប្រទេសប៉ាគីស្ថាន និងប្រទេសផ្សេងទៀត ខិតខំប្រឹងប្រែងបង្កើតនូវអាវុធនុយក្លែអែរ រហូតដល់ធ្លាក់ខ្លួនក្លាយជាប្រទេសក្រីក្រ ក៏មិនបោះបង់ការផលិតអាវុធនេះដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់