នយោបាយ
លោក ពុយ គា៖ បញ្ហារុស្ស៊ី-អ៊ុយក្រែន អាចមានឱកាសធ្វើការចរចាក្នុងវេទិកាធំៗ៣ នៅខែក្រោយ
អ្នកកាសែតជើងចាស់ និងជាអគ្គលេខាធិការនៃក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល របស់រាជបណ្ឌិតសភាកម្ពុជាថា បញ្ហាសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនជាធ្វើការចរចារក្នុងកំលុងពេលនេះ ប្រហែលជាមិនបានផលអ្វីឡើយ។ ប៉ុន្តែ ឱកាសនៃការចរចារលើបញ្ហាជម្លោះប្រទេសទាំង២ អាចធ្វើឡើងបាននៅវេទិកាសំខាន់ៗ៣ ក្នុងខែវិច្ឆិកាខាងមុខនេះ។

វេទិការធំៗទាំង៣នេះ គឺទី១ វេទិកាប្រជុំកំពូលអាស៊ាន និងប្រជុំអាស៊ានបូកនៅកម្ពុជានៅខែវិច្ឆិកាខាងមុខ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងមាន ប្រទេសមហាអំណាច ចូលរួមក្រៅពីប្រទេសសមាជិកអាស៊ាន ដូចជាចិន អាមរិក រុស្ស៊ី ជាដើម។ ក៏ប៉ុន្តែ លោក ពុយ គា មើលឃើញថា ការប្រជុំកំពូលអាស៊ាននៅកម្ពុជា ក៏នៅតែមិនអាចចរចារទៅបាន ព្រោះមានតែមេដឹកនាំកំពូលរបស់អាមេរិក លោក ចូល ប៉ៃដិន ម្នាក់ប៉ុណ្ណោះនឹងចូលរួម ក្រៅពីនោះ គឺមានរដ្ឋមន្ត្រីតំណាងប្រទេសនីមួយៗចូលរួមជំនួសវិញ។

លោក ពុយ គា បន្តថា ការរៀបចំនូវព្រឹត្តិការណ៍ធំមួយទៀត គឺនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺការប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានថ្នាក់ដឹកនាំធំៗនៅប្រទេសមហាអំណាច ដូចជា លោក ពូទីន និងលោក ចូ ប៉ៃដិន គ្រោងនឹងចូលរួមផងដែរ។ រីឯ វេទិកាទី៣ គឺការប្រជុំអេពិច នៅទីក្រុងបាងកក ក្នុងប្រទេសថៃ នៅខែវិច្ឆិកាដដែល ប៉ុន្តែ ប្រមុខដឹកនាំប្រទេសទាំង២ អាចនឹងមិនចូលរួមក្នុងកិច្ចប្រជុំមួយនោះឡើយ។ ដូច្នេះ លោក ពុយ គា រំពឹងថា ការចរចារ អាចធ្វើនៅកោះបាលីនោះ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌូនេស៊ី តែម្តង៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ