នយោបាយ
លោក សួន សេរីរដ្ឋា៖ កិច្ចព្រមព្រៀង ២៣ តុលា មិនទាន់់នាំសន្តិភាព និងបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានោះទេ
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជាបានគូសថា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ មិនទាន់អាចនាំមកនូវសន្តិភាពពេញលេញ និងបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានោះទេ។ លោកបានអះអាងបែបនេះ នៅក្នុងវេទិកាមួយស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី ២០ ខែតុលា ជាមួយកម្ពុជាថ្មី។

ពាក់ព័ន្ធកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា លោក សួន សេរីរដ្ឋា បានលើកឡើងថា គ្រាប់ពូជនៃយោបាយ គឺបានទម្លាក់ចូលទៅក្នុងដីតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ក្នុងជំនួបរបស់សមមិត្តហ៊ុន សែន និងសម្ដេចសីហនុ នៅហ្វេអង់តាដឺណ័រ ហើយទទួលបានផលពេញលេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ មិនមែននៅក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ នោះទេ។
លោកថា «យើងទទួលស្គាល់ថាថ្ងៃទី២៣ តុលា ១៩៩១ គឺមានកិច្ចព្រមព្រៀងមួយ ប៉ុន្តែកិច្ចព្រមព្រៀងនោះ មិនបាននាំមកនូវសន្តិភាពឲ្យកម្ពុជាទេ មិនបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ១០០ភាគរយនោះទេ»។ មិនតែប៉ុណ្ណោះ នៅពេលនោះ ភាគីខ្មែរក្រហមបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដកខ្លួនចេញពីការបោះឆ្នោត ហើយជាពិសេសកម្លាំងអន្តរជាតិដែលបានចូលមកថែររក្សាសន្តិសុខ នៅក្នុងប្រទេសកម្ពុជានាពេលនោះ ទទួលរងនៅការវាយប្រហារពីកងទ័ពព្រៃរបស់ខ្មែរក្រហម។

លោកបានអះអាងថា ចំពោះការនិយាយថាចំពោះការអនុវត្តមិនបានពេញលេញសន្តិភាពនៅទីក្រុងប៉ារីស គ្រាន់តែជាការលើកឡើង កេងចំណេញនយោបាយតែមិនទទួលស្គាល់ការពិតនៃសមិទ្ធផល និងកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ដែលកំពុងអនុវត្តពេញលេញ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងការបំពេញបន្ថែមអ្វីដែលខ្វះខាតអង្គការសហប្រជាជាតិមិនបានអនុវត្តពេញលេញ។
អ្វីដែលអង្គការសហប្រជាជាតិមិនបានអនុវត្តពេញលេញគឺមិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ។ «បើគ្មានលទ្ធផលនៃនយោបាយឈ្នះៗ មកដល់ពេលនេះ គឺកម្ពុជាមិនអាចមានសន្តិភាព មិនអាចមានការអនុវត្តដូចសព្វថ្ងៃនេះដែរ»៕
ដោយ៖ ថារី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា