នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវពលរដ្ឋ និងអ្នកគាំទ្រ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ដើម្បីសិទ្ធិបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ ខាងមុខនេះ។ នេះបើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៤ ខែតុលានេះ។

ការអំពាវនាវខាងលើនេះ គ្រាដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងទៅចុះព្រះនាមបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត នាសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២។

កាលពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មិនបានបោះឆ្នោតនោះទេ ដោយសារព្រះអង្គម្ចាស់ មិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។ មូលហេតុ ដែលមិនបានចុះឈ្មោះបោះឆ្នោត ក៏ព្រោះតែព្រះអង្គម្ចាស់ តែងតែគង់នៅជាមួយព្រះបិតា ដែលកំពុងប្រឈួនខ្លាំង នៅប្រទេសបារាំង អំឡុងឆ្នាំ ២០២១ រហូតដល់ការចុះឈ្មោះបោះឆ្នោត បានបិទបញ្ចប់។

នៅក្នុងពេលយាងទៅចុះព្រះនាមបោះឆ្នោត ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២នេះ។

ក្នុងនាមជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានអំពាវនាដល់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។
គួរជម្រាបដែរថា បន្ទាប់ពីប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃទី ២០ ខែតុលានេះរួចមក សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ ជួយជំរុញបន្តឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការរួមចំណែកមួយយ៉ាងសំខាន់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះបណ្ដាបក្សនយោបាយ ជួយអំពាវនាវចំពោះប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ឲ្យបានចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះនោះជាចំណែកមិនមែនគ្រាន់តែរដ្ឋាភិបាល ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សប្រជាជននោះទេ ប៉ុន្តែគឺជាកាតព្វកិច្ច នៃបណ្ដាបក្សនយោបាយទាំងអស់ គណបក្សនយោបាយទាំងអស់ ប្រសិនបើកសាងចំនួនសមាជិកបក្សខ្លួន អ្នកគាំទ្រខ្លួន ប៉ុន្តែបើអត់មានអ្នកចុះឈ្មោះបោះឆ្នោត ក៏មិនមានន័យអ្វីដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គឺជារឿងចាំបាច់ណាស់ ដែលបណ្ដាគណបក្សនយោបាយទាំងអស់ អំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោត ដើម្បីកុំឲ្យដល់ពេលបោះឆ្នោត មិនមានឈ្មោះបោះឆ្នោតនឹងគេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់