Connect with us

នយោបាយ

សម្ដេចតេជោ សរសើរ និងអរគុណថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលថ្កោលទោសអ្នកទាំងឡាយណា មានចេតនាប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្ដេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែតុលានេះថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំកាលពីម្សិលមិញ ថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»។

សូមជម្រាបថា គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះបុគ្គលទាំង​ឡាយ​ណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ ហើយក៏បានបញ្ជាក់ថា គណបក្សរបស់ខ្លួន មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះដែរ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី ២៧ ខែតុលានេះ គណបក្សភ្លើងទៀន បានបញ្ជាក់នូវជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សភ្លើងទៀន ក៏បានបញ្ជាក់ដែរថា គណបក្សខ្លួន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ ស្តីពី គណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

គណបក្សប្រឆាំងមួយនេះ ក៏បានបញ្ជាក់ដែរថា ខ្លួនបានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។

គណបក្សមួយនេះ ក៏បានប្រកាសបដិសេធថា មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះដែរ។

សូមជម្រាបថា នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមុខបកស្រាយករណីលោក សម រង្ស៊ី ដែលជាទណ្ឌិត ប្រមាថអង្គព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិនោះ តើជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ? 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្ដម ទាវ វណ្ណុល ឯកឧត្ដម ថាច់ សេដ្ឋា ឯកឧត្ដម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់អះអាងថា តើការនិយាយរបស់ សម រង្ស៊ី ខ្ញុំចំឈ្មោះអាហ្នឹងចុះ ព្រោះវាមិនអាចថា ក្រែងលោមានការភ័ន្ដច្រឡំ តើការនិយាយរបស់អា សម រង្ស៊ី ត្រឹមត្រូវ ឬមិនត្រូវ យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឲ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិកាជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ»?     

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម