ព័ត៌មានជាតិ
អាជ្ញាធរក្រុងស្ទឹងសែនថ្កោលទោស ទណ្ឌិត សម រង្ស៊ី ប្រមាថព្រះមហាក្សត្រជាច្រើនដង
អាជ្ញាធរក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅថ្ងៃទី ២៧ ខែតុលានេះបានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ជនក្បត់បីជំនាន់ សម រង្ស៊ី” ដែលបានបន្តប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រខ្មែរ។

ញត្តិរបស់អាជ្ញាធរក្រុងស្ទឹងសែនជាច្រើនមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា «ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្របានឡើយ។ យើងខ្ញុំទាំងអស់គ្នាសូមធ្វើការប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី” ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ។ ការប្រមាថដោយចោទប្រកាន់ព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា ព្រះប្រមុខរដ្ឋ នឹងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់ចំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត»។
អាជ្ញាធរក្រុងស្ទឹងសែនក៏ប្រកាសដង្ហែរតាមអង្គព្រះមហាក្សត្រជានិច្ចនិរន្តរ៍ ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងគាំទ្រចំពោះយុទ្ធនាការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ឲ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕



អត្ថបទ៖ ឈាង មករា

-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់