នយោបាយ
អ្នកនាំពាក្យ គ.ជ.ប ៖ ថ្ងៃខ្លះមានពលរដ្ឋ ២ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ខណៈ ៧ថ្ងៃមកនេះមានជាង ១០ម៉ឺននាក់
អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា រយៈពេល ៧ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ មានប្រជាពលរដ្ឋជាច្រើន បានទៅចុះឈ្មោះថ្មី ដោយក្នុងថ្ងៃខ្លះមានជាង ១ម៉ឺននាក់ និងថ្ងៃខ្លះទៀតមានដល់ ២ម៉ឺននាក់ឯណោះ។ ចំណែកឯបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់វិញ ក៏មានភាពល្អប្រសើរផងដែរ ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែតុលានេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ រយៈពេល ៧ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបញ្ហាអសន្តិសុខណាមួយកើតឡើងឡើយ។

លោកថា «ចឹងទេ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ គឺប្រព្រឹត្តទៅដោយរលូនល្អ អត់មានបញ្ហាអ្វីទេ បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក៏ល្អ ហើយអាកាសធាតុ ក៏មិនធ្វើឲ្យការិយាល័យ ចុះឈ្មោះបោះឆ្នោតផ្អាកសម្មភាព ចុះឈ្មោះជូនប្រជាពលរដ្ឋ នោះដែរ»។
អ្នកនាំពាក្យ គ.ជ.ប លើកឡើងដែរថា ចាប់តាំងពីថ្ងៃទី ២០ ខែតុលាមក មានប្រជាពលរដ្ឋជាច្រើន បានទៅចុះឈ្មោះបោះឆ្នោតថ្មី ដោយក្នុងថ្ងៃខ្លះមានជាង ១ម៉ឺននាក់ និងថ្ងៃខ្លះទៀតមានដល់ ២ម៉ឺននាក់។ លោក សោម សូរីដា បន្ថែមថា «យើងមើលសម្ទុះ នៃការចុះឈ្មោះបោះឆ្នោតនេះ ឃើញអំពីការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការចុះឈ្មោះបោះឆ្នោត ដែលមានចំនួនច្រើនមួយថ្ងៃ គឺមានរហូតដល់ជាង ១ម៉ឺននាក់ ហើយថ្ងៃខ្លះឡើងដល់ ២ម៉ឺននាក់»។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ២៧ ខែតុលានេះ បានឲ្យដឹងថា រយៈពេល ៧ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០៥,៤៣៤នាក់ ហើយអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៨,៤០២នាក់។ ក្នុងនោះដែរ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៦,៣១៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ៣២,៩៩៩នាក់។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដោយរួមទាំងគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង