នយោបាយ
ប្រធានាធិបតីអ៊ុយក្រែន ស្នើសម្ដេចតេជោ ថ្លែងសន្ទរកថាពិសេសក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ
លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ដើម្បីបានថ្លែងសន្ទរកថាពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញ នាសប្ដាហ៍ក្រោយនេះ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែវិច្ឆិកានេះ។
នៅក្នុងវេទិកាពិភាក្សាពិសេសដែលរៀបចំឡើងដោយសារព័ត៌មាន«កម្ពុជាថ្មី» លោក កៅ គឹមហួន បានបញ្ជាក់ដូច្នេះថា៖ «ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់លោក ហ្ស៊ែលឡិនស្គី ថា អាស៊ាន មានគោលការណ៍ឯកច្ឆន្ទ នៅពេលធ្វើសេចក្ដីសម្រេចលើកិច្ចការណាមួយ។ ដូច្នេះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងបន្តធ្វើការងារជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងសំណើរបស់លោកប្រធានាធិបតី និងដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន»។
ប៉ុន្តែយ៉ាងណាក្ដី លោកប្រធានាធិបតីអ៊ុយក្រែន បានកត់សម្គាល់ដោយក្ដីពេញចិត្ត និងថ្លែងអំណរគុណចំពោះអាស៊ាន ដែលបានចេញសេចក្ដីថ្លែងការណ៍រហូតទៅដល់ ៣លើក ក្នុងការគាំទ្រដល់អ៊ុយក្រែន។ ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងអរគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនដែលសុំចូលជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក កៅ គឹមហួន។
គួរជម្រាបថា នៅក្នុងជំនួបពិសេសតាមប្រព័ន្ធទូរស័ព្ទរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានសន្យាជួយបណ្ដុះបណ្ដាលជំនាញដោះមីនដល់កងកម្លាំងដោះមីនរបស់អ៊ុយក្រែន ដោយមានការសហការជាមួយប្រទេសជប៉ុន។ ទន្ទឹមនេះ លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ុយក្រែនផងដែរ នៅពេលសមស្របណាមួយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៣ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព