Connect with us

ព័ត៌មានជាតិ

អ្នកគាំទ្របក្សប្រឆាំង ១ពាន់នាក់ ស្ម័គ្រចិត្តចូលរួមជីវភាព​នយោបាយគណបក្ស​ប្រជាជនកម្ពុជា

បានផុស

នៅ

ខេត្តកំពត៖ សមាជិកមកពីអតីតគណគណប្សសង្គ្រោះជាតិ និងគណបក្សប្រឆាំងផ្សេងទៀត នៅខេត្តកំពត បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស ប៊ុនឡី  ជំនួយការផ្តល់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសមាជិក សមាជិកា អតីតអ្នកគាំ​ទ្រគណគណបក្សភ្លើងទៀនទាំង ៧២១នាក់ អតីតគណបក្សសង្គ្រោះជាតិ ៥៤នាក់ គណបក្សហ្វុនស៊ិនប៉ិច ១២៥នាក់ និងគណបក្ស LDP ចំនួន១នាក់  បានសម្រេចចិត្តចូលរួមយ៉ាងត្រឹមត្រូវ ដើម្បីមករួមរស់ជីវភាព​នយោបាយជាមួយ​គណបក្ស ប្រជាជននៅពេលនេះ ។

លោកគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ក្រោមការដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាពនិងមានការអភិវឌ្ឍ រក្សាបាននូវស្ថេរភាពនយោបាយ ដូចសព្វថ្ងៃនេះ ។

ម្យ៉ាងវិញទៀត ក្រោយពីការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន សមាជិក សមាជិកា ទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនបន្តទៅ ថថ្ងៃមុខជាបន្ថែមទៀត។

នៅក្នុងពិធីបញ្ចូលសមាជិកថ្មីនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក៏ដូចជាកងកម្លាំងទាំងអស់ប្តេជ្ញាចិត្តការពារ​ដាច់ខាតរដ្ឋធម្មនុញ្ញ,ការពាររាជរដ្ឋភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោតការពារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ការពារឱ្យខាង​តែបាននូវម្លប់សន្តិភាព ទោះក្នុងតម្លៃមួយណាក៏ដោយ ព្រមទាំងគាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជា​បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននៅពេលអនាគតនៅថ្ងៃមុខ។ (សឹង រ៉ាត់)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣១ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

Sokha Hotels

ព័ត៌មានពេញនិយម