Connect with us

នយោបាយ

សម្តេចតេជោ ផ្តល់គន្លឹះសំខាន់ៗ​ ៣ ចំណុច ដើម្បីស្វែងរកសន្តិភាពបានជោគជ័យ នៅមីយ៉ាន់ម៉ា

បានផុស

នៅ

នៅចំពោះមុខប្រមុខការពារជាតិអាមេរិក ចិន អាស៊ាន និងប្រទេសពាក់ព័ន្ធផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានអះអាងថា បច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្រ្គាមស៊ីវិលហើយ។ សម្តេចតេជោ បានអះអាងបែបនេះ គឺនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធនេះ។ ចំពោះបញ្ហានេះ សម្តេចប្រធានអាស៊ាន បានផ្តល់គន្លឹះ ៣ ចំណុច ដើម្បីស្វែងរកសន្តិភាពបានជោគជ័យនៅក្នុងប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គន្លឹះសំខាន់ៗទាំង ៣ ចំណុចដែលសម្តេចនាយករដ្ឋមន្រ្តីលើកឡើងនេះ គឺទី១. ប្រទេសកំពុងមានសង្រ្គាមស៊ីវិល ត្រូវតែរក្សាទ្វារឲ្យបើកចំហរជានិច្ចសម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន​។ ចំណែក ទី២. គឺត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុលមាលភាពរបស់គ្រប់ភាគីទាំងអស់ និងទី៣. គឺត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ សម្រាប់សម្តេចប្រធានអាស៊ាន ភាពជាម្ចាស់នៃប្រទេសជាតិនេះ គឺជាពិតជាសំខាន់ខ្លាំងណាស់ចំពោះការចរចាសន្តិភាព។

ការផ្តល់ជាគន្លឹះសំខាន់ៗរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជានៅពេលនេះ គឺធ្វើឡើងស្របពេលដែលបញ្ហាជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអូសបន្លាយជិត២ឆ្នាំមកហើយក្រោយរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលរបស់លោកស្រីកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ ជិត២ឆ្នាំមកនេះ មីយ៉ាន់ម៉ា បានពើបប្រទះនឹងអំពើហិង្សាជាបន្តបន្ទាប់ ដោយបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់។ ប៉ុន្តែ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលឡើង ដោយបានសម្រេចដោះលែងអ្នកទោសប្រមាណជិត៦ពាន់នាក់ ក្នុងនោះ ក៏មានជនបរទេសមួយចំនួនផងដែរ។

ការដោះលែងនេះធ្វើឡើង ក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក អាន់តូនី​ ហ្គូតេរ៉េស កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោស ហើយវិលទៅរកផ្លូវប្រជាធិបតេយ្យឡើងវិញ។ លោក អាន់តូនី​ ហ្គូតេរ៉េស បានអំពាវនាវយ៉ាងនេះក្នុងពេលដែលលោកបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅក្នុងរាជធានីភ្នំពេញ។

អ្វីជាកត់កត់សម្គាល់បន្ថែមទៀតនោះ គឺឥរិយាបថទន់ភ្លន់របស់មីយ៉ាន់ម៉ានេះ ក៏កើតឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានបង្ហាញជំហរនៅរារែកនៅឡើយក្នុងការគួរបញ្ជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ានទៅមីយ៉ាន់ម៉ាជាលើកទី៣ ឫយ៉ាងណា មុនកម្ពុជាចប់អាណត្តិជាប្រធានផ្លាស់វេនអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា ការបញ្ជូនលោក ប្រាក់ សុខុន ទៅមីយ៉ាន់ម៉ា គឺកំពុងស្ថិតនៅក្នុងការពិចារណា ដោយរង់ចាំមើលប្រតិកម្មពីខាងរដ្ឋាភិបាលក្រុងណៃពិដោរជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត។

យ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសយ៉ាងច្រើននេះ គឺនៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយនៅឡើយទេ ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី៣នាពេលខាងមុខ ឬក៏អត់នោះ។ ប៉ុន្តែ កម្ពុជា នៅសល់ពេលជាង១ខែទៀតសម្រាប់ធ្វើកិច្ចការទាំងអស់នេះ មុនអស់ភារកិច្ចត្រឹមឆ្នាំ២០២៣៕

ដោយ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម